adverise with khmeread 1

របៀប​សម្អាត​ស្នាម​ប្រឡាក់​ចេញពី​ទំពាំងបាយជូរ ងាយ​ដូច​បក​ចេក​យ៉ាងនេះ​!

    ​ទំពាំងបាយជូរ​ជា​ផ្លែឈើ​ដែល​ប្រជាជន​ទូទៅ​ចូលចិត្ត​ពិសា​បំផុត ប៉ុន្តែ​ពួកគេ​ជួប​បញ្ហា​ដូចគ្នា​ទាំងអស់ គឺ​ស្នាម​ប្រឡាក់​លើ​ទំពាំងបាយជូរ​។ ទោះ​លាង​ទឹក​យ៉ាងណា ក៏​នៅតែ​មិន​ជ្រះ​ស្នាម​ប្រឡាក់​នោះដែរ​។ តើ​ធ្វើ​ដូចម្តេច​ទើប​អាច​កម្ចាត់​ស្នាម​ប្រឡាក់​ឱ្យអស់​ពី​ទំពាំងបាយជូរ​? 

​    ​១. ដាក់​ទំពាំងបាយជូរ​ត្រាំ​ក្នុង​ទឹក​មួយ​កូន​ចានដែក​។​
​    ​២. ដាក់​ទឹកខ្មេះ ២ ស្លាបព្រា​បាយ និង​ម្សៅ​មេនំ​ប៉័ង ឬ Baking Soda ១ ស្លាបព្រា​បាយ​។​
​    ​៣. ត្រដុស​ទំពាំងបាយជូរ​ថ្នមៗ​ពីរ​បី​ត្រឡប់ រួច​ស្រឹ​ត​ទឹក​ចោល​។​
​    ​៤. លាង​ទឹក​សម្អាត​មួយតង់​ទៀត​ជាការ​ស្រេច​។ 

​    ​វិធី​ខាងលើ​ចំណាយពេល​ធ្វើ​មិន​ដល់​មួយ​នាទី​នោះឡើយ​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់