Untitled 1

"​បង​មិនអាច​ទ្រាំ​ចាំ​កាន់​ដៃ​អូន​ទេ​!" ទាហាន​ម៉ា​រី​ន​អាមេរិក​ពិការ​ដៃជើង​ទាំង ៤ ទីបំផុត​វះកាត់​ប្តូរ​ដៃ​ប្រើការ​បាន​ឡើងវិញ​

    ​អតីត​ពល​បាល​កង​ម៉ា​រី​ន​អាមេរិក​ម្នាក់​ដែល​បាន​បាត់បង់​អវយវៈ​ទាំង​បួន​របស់គាត់​បន្ទាប់ពី​បាន​ជាន់​ពីលើ​គ្រាប់​ច្នៃ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បានទទួល​ការ​វៈ​កាត់​ដាក់​ដៃ​មួយគូ​ថ្មី​ហើយ​។​

​    ​លោក John Peck វ័យ ៣១ ឆ្នាំ​បានជា​ន់​គ្រាប់មីន​ច្នៃ​កាលពី​ឆ្នាំ ២០១០ ដែល​នេះ​បានធ្វើឱ្យ​គាត់​បាត់​បង់ដៃ​ឆ្វេង និង​ជើង​ទាំង​គូ​របស់គាត់​។ បន្ទាប់មក​គាត់​បាត់​បង់ដៃ​ម្ខាង​ទៀត​ដោយសារ​ឆ្លង​មេរោគ​។​

​    ​ប៉ុន្តែ​នាពេលនេះ បន្ទាប់ពី​ចំណាយពេល​៦​ឆ្នាំ​ដោយ​គ្មាន​ដៃ និង​ជើង អតីត​ពល​បាល​រូបនេះ​បាន​ឆ្លង​ផុត​ការវះកាត់​រយៈពេល ១៤ ម៉ោង​ដោយ​រូបគេ​ទទួល​បានដៃ​ថ្មី​មួយគូ​វិញ​ហើយ​។​

​    ​ដោយនិយាយ​ជា​សាធារណៈ​ជា​លើកដំបូង​បន្ទាប់ពី​ការវះកាត់​របស់គាត់​នៅឯ​មន្ទីរពេទ្យ Boston's Brigham and Women's Hospital លោក John Peck បាន​និយាយថា រឿង​ដ៏​អស្ចារ្យ​បំផុត​ពី​ការវះកាត់​នេះ​គឺ​គាត់​អាច​កាន់​ដៃគូ​ដណ្តឹង​របស់គាត់​ម្តង​ទៀតហើយ​។​

​    ​បុរស​ដែលមាន​ដើមកំណើត​នៅ​រដ្ឋ Illinois សហរដ្ឋអាមេរិក​រូប​នេះ បច្ចុប្បន្ន​ជា​អ្នក​និយាយ​លើកទឹកចិត្ត ហើយ​គាត់​សង្ឃឹមថា គាត់​នឹង​ប្រើ​ដៃ​ថ្មី​សន្លាង​របស់គាត់​នេះ​ដើម្បី​បំពេញ​បំណង​របស់គាត់​ដោយ​ចង់​ក្លាយជា​ចុងភៅ​ម្នាក់​។​

​    ​មិនយូរ​មិនឆាប់ បន្ទាប់ពី​ការវះកាត់​ក្នុង​ខែសីហា​កន្លងទៅ លោក Peck បាន​សុំ​មិត្តស្រី​របស់គាត់​គឺ​កញ្ញា Sara Paker រៀបការ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់