adverise with khmeread 1

ក្រុម​បិសាច​ក្រហម​នឹង​លក់​កីឡាករ Fellaini ក្នុងតម្លៃ ៣០ លាន​យ៉ូ​រ៉ូ ប្រសិនបើ​ក្រុម AC Milan ចង់បាន​

​ស្រប​ពេលដែល​ក្រុម​យក្ស AC Milan កំពុង​បន្ត​ក្នុងការ​បញ្ចុះបញ្ចូល​នាំយក​កីឡាករ​សញ្ជាតិ​ប៊ែ​ល​ហ្សិ​ក Fellaini មកកាន់​ទឹកដី San Siro នោះ ក្រុម Man Utd ត្រូវបាន​គេ​រាយការណ៍​មក​ថា នឹងដាក់​តម្លៃ​ខ្លួន​កីឡាករ​រូបនេះ ៣០ លាន​យ៉ូ​រ៉ូ​។​

​បើតាម​សារព័ត៌មាន Daily Mirror បាន​ឲ្យ​ដឹងថា ដំបូង​ក្រុម AC Milan ចង់​ខ្ចី​ជើង​កីឡាករ Fellaini ប៉ុន្តែ​ត្រូវបាន​ក្រុម​បិសាច​ក្រហម​បដិសេធ បន្ទាប់មក​អនុប្រធាន​ក្លឹប​លោក Adriano Galliani និយាយថា ពួកគេ​យល់ព្រម​តែ​សំណើ​រទិញ​ដាច់​ប៉ុណ្ណោះ​។​

​ក្រុម AC Milan កំពុង​ផ្តោតទៅលើ​ការលក់​កីឡាករ​របស់ខ្លួន​មួយចំនួន​ដូចជា Alessio Cerci និង Stephan El Shaarawy ដើម្បី​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​កីឡាករ​រូបនេះ​៕

adverise with khmeread
ប្រភព៖ Daily Mirror

មតិយោបល់