adverise with khmeread 1

ធ្លាប់​ឆ្ងល់​ទេ​ហេតុអ្វី​អណ្តាតភ្លើង​គ្មាន​ស្រមោល​?

    ​ហេតុផល​សំខាន់​ដែល​អណ្តាតភ្លើង​គ្មាន​ស្រមោល​គឺ​ដោយសារ​អណ្តាតភ្លើង​ខ្លួន​វា​ផ្ទាល់​ជា​ប្រភព​នៃ​ពន្លឺ​។ ជាធម្មតា ពន្លឺ​គឺ​គ្មាន​ស្រមោល​នោះទេ​។ 

​    ​លោកអ្នក​អាច​យក​ភ្លើងទៀន​មក​ពិសោធន៍​បាន​។ លោកអ្នក​អាច​មើល​ឃើញតែ​ស្រមោល​ទៀន​ប៉ុណ្ណោះ តែ​មិនអាច​មើលឃើញ​ស្រមោល​របស់​អណ្តាតភ្លើង​ឡើយ​។ 

​    ​ស្រមោល​គឺជា​ផ្ទៃ​ងងឹត​ជះ​លើ​អ្វីមួយ ដែលមាន​ពន្លឺ​ចាញ់​ពន្លឺ​នៅ​ជុំវិញ​វា​។ ដូច្នេះ ស្រមោល​គឺ​គ្មានអ្វី​ក្រៅពី​អវត្តមាន​របស់​ពន្លឺ​នោះទេ​។ ហេតុនេះហើយ​ទើប​អណ្តាតភ្លើង ដែលជា​ប្រភព​នៃ​វត្តមាន​របស់​ពន្លឺ មិន​អាចមាន​ស្រមោល​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់