adverise with khmeread Untitled 1

កំពុង​បើកឡាន​លើផ្លូវ​ជាតិ​ស្រាប់តែ​បែក​កង់​ត្រូវ​ធ្វើយ៉ាងណា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​?

    ​ករណី​បែក​កង់ឡាន​ពេល​កំពុង​បើកបរ កើតឡើង​ច្រើន​គួរសម​នៅតាម​ដងផ្លូវ ជាពិសេស​តាមផ្លូវ​ជាតិ​។ ជា​លទ្ធផល វា​បាន​បណ្តាលឱ្យ​យានយន្ត​ក្រឡាប់ ជួប​គ្រោះថ្នាក់​រហូត​មាន​ស្លាប់​និង​របួស​ជា​ហូរហែ​។ ប៉ុន្តែ​បើ​លោកអ្នក​បានដឹង​ពី​របៀប​ដោះស្រាយ​ករណី​បែក​កង់​ពេល​កំពុងបើក​លឿន​លើផ្លូវ​ជាតិ លោកអ្នក​ប្រហែលជា​អាច​កាត់បន្ថយ​គ្រោះថ្នាក់​បាន​យ៉ាងច្រើន​។

​    ​១. ករណី​បែក​កង់​ក្រោយ​
​    ​រថយន្ត​របស់​អ្នក​ច្បាស់​ជា​វេរ​ទៅ​ផ្នែក​ម្ខាង​ទៀត​យ៉ាងខ្លាំង ជាពិសេស​ពេល​កំពុងបើក​នៅ​ល្បឿន ៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឡើងទៅ​។ ដំណោះស្រាយ​ល្អ​បំផុត​គឺ​ត្រូវ​កាន់​ដៃចង្កូត​ឱ្យ​នឹង និង​ទុកឱ្យ​វា​បន្ថយល្បឿន​ដោយ​ខ្លួន​វា ហាម​ជាន់​ហ្គែ​រ​។​

​    ​ជាទូទៅ​ប្រតិកម្ម​ដំបូង​របស់​លោកអ្នក​គឺ​ជាន់​ហ្វ្រាំង​ភ្លាមៗ ប៉ុន្តែ​ប្រសិនបើ​ឡាន​វេរ​ទៅ​ម្ខាង ការចាប់​ហ្វ្រាំង​នឹង​ធ្វើឱ្យ​រថយន្ត​ជួប​គ្រោះថ្នាក់ អាច​ក្រឡាប់​ជាដើម​។ អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គឺ​៖

​    ​- បន្ត​សម្លឹងមើល​ទៅមុខ ទប់​ដៃចង្កូត​ឱ្យ​នឹង ឱ្យ​រថយន្ត​ហូរ​ទៅមុខ​ត្រង់​តាម​គំនូស​ចរាចរណ៍​។ 
​    ​- រក្សា​ល្បឿន​រថយន្ត​កុំឱ្យ​ឈប់​ង៉ក់​ភ្លាមៗ ដោយ​ជាន់​ហ្គែ​រ​អបៗ​តិចៗ​ដើម្បីឱ្យ​រថយន្ត​ហូរ​ទៅមុខ​តាម​ដំណើរ​យឺតៗ

​    ​- ជាន់​ហ្គែ​រ​មិនមែន​ដើម្បី​បន្ថែម​ល្បឿន​ទេ គឺ​ដើម្បី​រក្សា​ឱ្យមាន​ល្បឿន​ទៅមុខ​ខ្លះៗ ចៀសវាង​ឈប់​ង៉ក់​ភ្លាម​អាច​ជួប​គ្រោះថ្នាក់​។ 
​    ​- បើកភ្លើង​សញ្ញា​សុំ​ផ្លូវ រួច​អែបៗ​ចូល​ខាង​សន្សឹមៗ​តាម​ល្បឿន​រថយន្ត​ដែល​នៅសល់ សឹម​ចាប់​ហ្វ្រាំង​ពេល​រថយន្ត​អស់​ល្បឿន​មែនទែន​ទៅហើយនោះ​។ 
​    ​
​    ​២. ករណី​បែក​កង់​មុខ​
​    ​- បែក​កង់​មុខ​ធ្វើឱ្យ​រថយន្ត​វេរ​ខ្លាំង​ជាង​បែក​កង់​ក្រោយ​។ អ្វីដែល​ត្រូវ​ចាំ​គឺ​កាន់​ដៃចង្កូត​ឱ្យ​នឹង​។  
​    ​- ព្រលែង​ហ្វ្រាំង​ជើង ហាម​ប៉ះ​វា​។ 
​    ​- ប្រសិនបើ​នៅខាងមុខ​រថយន្ត​នៅសល់​ចន្លោះ​ទូលាយ​ច្រើន ត្រូវ​ផ្តោតលើ​ដៃចង្កូត និង​ទុកឱ្យ​រថយន្ត​អស់​ល្បឿន​ដោយ​ឯកឯង​។ តែបើ​លោកអ្នក​ប្រើ​ហ្វ្រាំង​ជើង បន្ទាប់ពី​គ្រប់គ្រង​ស្ថានការណ៍​បាន​ហើយ​នោះ ត្រូវ​ប្រាកដថា​ជាន់​ហ្វ្រាំង​ជើង​អបៗ កុំ​ជាន់​ង៉ក់​។ 
​    ​- ហ្វ្រាំងដៃ​គួរ​ចាប់​អបៗ​ដើម្បី​ជួយ​បន្ថយល្បឿន​រថយន្ត ហើយ​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា គោលបំណង​របស់​អ្នក​គឺ​ទុកឱ្យ​រថយន្ត​អស់​ល្បឿន​ដោយ​ឯកឯង ដូច្នេះ​ហាម​ប៉ះពាល់​ឈ្នាន់​ហ្គែ​រ​។​
​    ​- ករណី​បែក​កង់​មុខ​គឺ​តម្រូវ​ឱ្យប្រើ​កម្លាំង​ទប់​ដៃចង្កូត​ខ្លាំង​ជាង​ករណី​បែក​កង់​ក្រោយ​។ 
​    ​- បើកភ្លើង​សញ្ញា​សុំ​ផ្លូវ ហើយ​អែប​ចូល​ខាង​រក​កន្លែង​សុវត្ថិភាព​ចូល​ចត​។ 

​    ​* យល់ដឹង​ទូទៅ​
​    ​- វិធី​ណែនាំ​ខាងលើ​មិន​ធានា​ជួយ​លោកអ្នក​បាន ១០០ ភាគរយ​ទេ បើ​ករណី​លោក​អ្នកបើក​ក្នុង​ល្បឿន​ផ្តាច់​ព្រលឹង តែ​យ៉ាងហោចណាស់ លោកអ្នក​គួរ​យក​វិធី​ខាងលើ​មក​អនុវត្ត​ពេល​ជួប​បញ្ហា​ផ្ទុះ​បែក​កង់​តាមផ្លូវ និង​ចុងក្រោយ​ត្រូវ​ចាំ គឺ​ហាម​ជាន់​ហ្វ្រាំង​ង៉ក់​ជាដាច់ខាត​។ 

​     * ការថែទាំ​សំបក​កង់​
​    ​- ពិនិត្យ​សំបក​កង់​រាល់​សប្តាហ៍​
​    ​- ឆ្កឹះ​ដុំថ្ម​ដែល​ជាប់​តាម​ចង្អូរ​កង់​ចេញ​ឱ្យអស់​រាល់ថ្ងៃ​
​    ​- រកមើល​កន្លែង​ខូច​លើ​សំបក​កង់​រាល់​សប្តាហ៍​
​    ​- ឆែក​មើល​កង់​ជានិច្ច​មុនពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​
​    ​- មើលសៀវភៅ​ណែនាំ​ពី​សម្ពាធ​កង់​នីមួយៗ​ថា​តើ​ត្រូវ​ស្តង់ដារ​សម្រាប់​ទ្រ​ទម្ងន់​រថយន្ត​ហើយ​ឬ​នៅ​
​    ​- ឆែក​មើល​សម្ពាធ​ខ្យល់​ក្នុង​សំបក​កង់​ឱ្យបាន​ញឹកញាប់​អំឡុង​មាន​រលក​កម្តៅ​ខ្លាំង​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់