adverise with khmeread Untitled 1

លទ្ធផល​ជួល​ផ្ទះ​អត់​កិច្ចសន្យា​ច្បាស់លាស់​គឺ​អ៊ីចឹង​! ម្ចាស់ផ្ទះ​ស្ទើរ​ជ្រុះ​ថ្លើម​ដល់​ដី ពេល​គេ​ជួល​ចប់​ឃើញ​ផ្ទះ​ក្លាយជា​ធុងសំរាម​

    ​ខាងក្រោម​នេះ​គឺជា​ស្ថានភាព​ដ៏​អាក្រក់​បំផុត​ដែល​ម្ចាស់ផ្ទះ​ម្នាក់​នៅក្នុង​កូន​ទីក្រុង Ormskirk ប្រទេស​អង់គ្លេស​បានឃើញ ក្រោយ​អ្នក​ជួល​ផ្ទះ​របស់គាត់​បាន​រើចេញ​។​

​    ​កន្លែង​ងូតទឹក​ត្រូវបាន​ប្រើ​ជា​បង្គន់​បន្ទាប់ពី​បង្គន់​បាន​ស្ទះ ហើយ​លើសពីនេះ នៅ​គ្រែ​ដេក និង​ជញ្ជាំង​សុទ្ធតែ​លាមក ខណៈ​សំរាម​មាន​គ្រប់​ទីកន្លែង​នៅក្នុង​ផ្ទះ​។​

​    ​ម្ចាស់ផ្ទះ​គឺ​លោក Neil Carpenter ដែល​ត្រូវ​បង្ខំចិត្ត​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន ២.០០០ ផោន​ដើម្បី​សម្អាតផ្ទះ ត្រូវបាន​ស្វាគមន៍​ជាមួយ​ក្លិន​ដ៏​ស្អុយ​បំផុត​នៅពេល​គាត់​ឈាន​ជើង​ចូល​ផ្ទះ​របស់ខ្លួន​។​

​    ​អ្វីដែល​គួរឱ្យ​ហួសចិត្ត​នោះ បរិយាកាស​ផ្ទះ​បែបនេះ​ត្រូវ​បានរស់នៅ​ដោយ​ម្តាយ​ម្នាក់ និង​កូនៗ​តូច​ពីរ​នាក់ ដែល​នេះ​មិនមែនជា​រឿង​ល្អ​សម្រាប់​ក្មេង​ទេ​។ យ៉ាងណាក្តី អ្នក​ជួល​ផ្ទះ​នេះ​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​ឡើយ​។​

​    ​ទោះយ៉ាងណា ម្ចាស់ផ្ទះ​វ័យ ៣៣ ឆ្នាំ​ខាងលើ​បាន​និយាយថា គាត់​បាន​លក់​ផ្ទះ​នេះ​កាលពីដើមឆ្នាំ បន្ទាប់ពី​បាន​សម្រេចចិត្តថា គាត់​មិន​ចង់​ចូល​ផ្ទះ​នេះ​ម្តងទៀត​។ 

​    ​នេះ​ជា​កំហុស​របស់គាត់​មួយ​ដែរ ដែល​មុននឹង​ជួល​ផ្ទះ មិន​បានធ្វើ​កិច្ចសន្យា​រក្សា​ផ្ទះ​ឱ្យបាន​ត្រឹមត្រូវ​៕ 

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់