adverise with khmeread 1

មិនគួរ​ឱ្យ​ជឿ​! នៅ​ចិន​មាន​ទីក្រុង​មួយ​រក្សាបាន​ផ្ទះ​តាំងពី​រជ្ជកាល​ឈី​ង ហើយ​មាន​ប្រជាជន​រស់នៅ​ពេញៗ​ដដែល​

    ​មាន​ទីតាំង​ស្ថិតនៅ​ភាគ​និរតី​ខេត្ត Hunan ហ៊ុំព័ទ្ធ​ដោយ​ជួរ​ភ្នំ និង ស្ថិតនៅ​ក្បែរ​ដង​ទន្លេ Tuojiang ទីក្រុង Fenghuang គឺជា​ទីក្រុង​បុរាណ​សាងសង់ឡើង​ក្នុង​រជ្ជកាល​ឈី​ង ដែល​ប្រជាជន​ចិន​សរសើរ​ថា​ជាទី​ក្រុង​ស្អាត​បំផុត​ក្នុងប្រទេស​ចិន​។ 

​    ​ទីក្រុង​នេះ​សាងសង់ឡើង​ពិតប្រាកដ​គឺ​ក្នុង​ឆ្នាំ ១៧០៤ និង​មាន​អាយុកាល​ជាង ៣០០ ឆ្នាំ​មកហើយ​។ ប៉ុន្តែ​អ្វីដែល​ជាទី​ចាប់អារម្មណ៍​បំផុត​គឺថា​ផ្ទះ​នៅ​ទីក្រុង​នេះ​គឺ​រក្សាបាន​តាំងពី​ជំនាន់​នោះ ហើយ​នៅតែមាន​ប្រជាជន​រស់នៅ​ពេញៗ​ដដែល​។ 

​     ទីក្រុង​នេះ​ល្បីល្បាញ​ខាង​ទេសភាព​ដ៏​ស្រស់ស្អាត​បែប​ធម្មជាតិ ប្រវត្តិសាស្ត្រ​រុងរឿង និង​វប្បធម៌​ប្រពៃណី​ផូរផង់​រក្សាបាន​រាប់រយឆ្នាំ​។ សំណង់​ភាគច្រើន​ក្នុង​ទីក្រុង​នេះ​គឺជា​ស្នាដៃ​រចនាប័ទ្ម​សល់​ពី​រជ្ជកាល​មីង (​សតវត្សរ៍​ទី ១៤) និង រជ្ជកាល​ឈី​ង (​សតវត្សរ៍​ទី ១៧)​។ ផ្ទះ​ភាគច្រើន​គឺ​រក្សា​រូបរាង​មិន​កែប្រែ​តាំងពី ៣០០ ឆ្នាំមុន ហើយ​ប្រសិនបើ​លោកអ្នក​ចង់​ស្គាល់​រសជាតិ​ផ្ទះ​បុរាណ​ចិន​ទាំងនេះ លោកអ្នក​អាច​កក់​សំបុត្រ​យន្តហោះ​ទៅលេង​នៅ Fenghuang បាន​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់