adverise with khmeread Unnamed %281%29

ក្មេងស្រី​អាយ​១៣​ឆ្នាំ​លង់ទឹក​បឹង​ស្លាប់​នៅមុខ​កំពូល​

    កណ្តាល ៖ មាន​ករណី​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​លង់ទឹក​ស្លាប់​នៅ​ថ្ងៃទី​០៧ ​តុលា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង ១០​ និង​៤៥​នាទី​នៅ​ចំណុច បឹង​ខ្ពប​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល​ខេ​ត្ក​កណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ម៉េង អេង​មួយ ភេទ​ស្រី​ អាយុ​១៣​ឆ្នាំ​ រស់នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេ​ត្ក​កណ្ដាល មុខរប​រ ​នៅក្នុង​បន្ទុកគ្រួសារ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ វេលា​ម៉ោង​១០ ​និង​៤៥​នាទី ជនរងគ្រោះ​បាន​ដើ​រ​ទៅលេង​ទឹកមាត់​បឹង​ខាង​លើ​ជាមួយ​ឈ្មោះ ​វណ្ណា លីហ្សា ​ភេទ​ស្រី ​អាយុ​១០​ឆ្នាំ និង​ឈ្មោះ ​វណ្ណា លី​ហួ ភេទ​ប្រុស​ អាយុ​០៧​ឆ្នាំ។ ខណៈពេលទៅដល់​ជនរងគ្រោះ​ក៏​នាំគ្នា​លេង​តាម​មាត់បឹង​ទឹក​រាក់ៗ ប៉ុន្តែ ជនរងគ្រោះ​បាន​រអិលជើ​ង​ធ្លាក់​រណ្ដៅ​កុង​ជាប់​ បឹង​ខ្ពប ​បណ្ដាលឱ្យ​លិច​ទឹក​ចូលទៅ​កណ្ដាល​បាត់ទៅ។​

    បន្ទាប់មក​ឈ្មោះ​ វណ្ណា លីហ្សា ភ័យ​ពេក​ក៏​រត់​មក​ផ្ទះ​ស្រែកហៅ​បងប្អូន មី​អេង​មួយ ​ថា​មី​អេង​មួយ​លង់ទឹកៗ​។ ​ពេលនោះ​ឈ្មោះ ​អ៊ុង ហៀ​ង ​ភេទ​ប្រុស ​អាយុ​៦២​ឆ្នាំ ឈ្មោះ​ លឹម ថុ​ន ​ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ ឈ្មោះ ​ហ៊ុន ហឿន ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ ​ក៏​នាំគ្នា​ទៅ​ចុះ​រាវរក​ជនរងគ្រោះ​រកឃើ​ញ​សព​ជនរងគ្រោះ​ក៏​នាំគ្នា​យកមក​ផ្ទះ​ជីតា​ឈ្មោះ អោម សន​ នៅ​ភូមិ​អន្លង​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ​ខេត្តកណ្ដាល​។​

    ក្រោយពេល​ទទួល​ព័ត៌មាន​នៅវេលា​ម៉ោង​១១​ផ្នែក​ជំនាញ​ប៉ូលិស​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​បានធ្វើ​ការចុះ​ដល់​កន្លែងកើតហេតុ និង​ធ្វើការ​ពិនិត្យ​សាកសព​ឃើញ​​ថា​លើ​ខ្លួន​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​កត់សម្គាល់​ឡើយ​។​

    ក្រោយពេល​ពិនិត្យ​សាកសព​រួច​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់