adverise with khmeread 1

សាហាវ !!! កាប់​៦​កាំបិតផ្គាក់​ឥត​អាសូរ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ ​(​មាន​វីដេអូ​)

    កណ្តាល ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​យក​កាំបិតផ្គាក់​កាប់​៦​កាំបិត​បណ្តាលឱ្យ​របួស​ធ្ងន់ ហើយ​ជនបង្ក​ត្រូវបាន​ក្រុមគ្រួសា​ចាប់បាន​ប្រគល់ឱ្យ​ប៉ូលិស​កាលពី​ថ្ងៃទី​០៧ ​តុលា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៤​នៅ​ចំណុចកើតហេតុ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ម៉ៅ ឆែម​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ ​(​ខ្មែរ​) មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ចំណែក​ជនល្មើស​ឈ្មោះ ​អ៊ុក សុខ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ ​(​ខ្មែរ​) មុខរបរ កម្មករ មាន​ទីលំនៅ ភូមិ​តារា​បដូ​នស ​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល (​មាន​សតិ​មិន​ប្រក្រតី​)។​

    វត្ថុតាង​ចាប់យក កាំបិតផ្គាក់​ចំនួន​០២ (១.​ប្រវែង​០,៥៦​ម៉ែត្រ ផ្លែ​ដែក​ដង​ឈើ​, ២.​ប្រវែង​០,៦៤​ផ្លែ​ដែក ដង​ឬ​ស្សី​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​ដូចខាងលើ​ជនល្មើស​បាន​កាន់​កាំបិតផ្គាក់​ចំនួន​០២ (​កាន់​ដៃ​សងខាង​) ​ទៅ​ឈរ​ឡូឡា​នៅមុខ​ផ្ទះ​ជនរងគ្រោះ​។​ ឮដូចនេះ​ជនរងគ្រោះ​ក៏បាន​ចុះមក​មើល ពេលនោះ​ស្រាប់តែ​ជនល្មើស​បាន​កាប់​ជនរងគ្រោះ​ចំនួន​០៦​កាំបិត ចំក្បាល​ចំនួន​០២​កាំបិត​ដេរ​ចំនួន​១៤​ថ្នេរ ស្មា​ខាងស្ដាំ​ចំនួន​០១​កាំបិត​ដេរ​ចំនួន​០២​ថ្នេ រ​ខ្នងដៃ​ខាងស្ដាំ​០១​កាំបិត​ដេរ​ចំនួន​០៦​ថ្នេរ កែងដៃ​ខាងស្ដាំ​ចំនួន​០១​កាំបិត​ដេរ ចំនួន​០៦​ថ្នេរ និង​ចុង​ចិញ្ចើម​ខាងឆ្វេង​ចំនួន​០១​កាំបិត ដេរ​ចំនួន​០២​ថ្នេរ។​

    ភ្លាមៗ​នោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​បាននាំគ្នា​ចាប់​ជនល្មើស​ចងដៃ ចងជើង ទុក​នៅក្នុង​បរិវេណ​ផ្ទះ​របស់ខ្លួន និង​បានប្រើ​អំពើហិង្សា​ទៅលើ​ជនល្មើស​បណ្តាលឱ្យមានរ​បួស​ស្នាម​ហូរឈាម ជាំភ្នែក​ខាងស្ដាំ ហើម​កំភួនជើង​ខាងស្ដាំ រយះ​ប្រអប់ដៃ​ខាងស្ដាំ​ដេរ​ចំនួន​០៦​ថ្នេរ។​

    ក្រោយពី​កើតហេតុ រួច​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​យក​ជនរងគ្រោះ​ទៅ​ព្យាបាល​របួស​នៅផ្ទះ​លោក​មេភូមិ​តារា​បដូ​នស ហើយ​ជន​រង​គ្រោះមិនបាន​បឹ្ត​ង​មក​សមត្ថកិច្ច​នោះទេ​។​ ​រហូតដល់​វេលា​ម៉ោង​៦ ​និង​៣០​នាទី ទើប​កម្លាំង​ប៉ុស្តិ៍​គគីរ​ទទួលបាន​ព័ត៌មាន​ពី​រឿងហេតុ​ខាងលើ។​

    ក្រោយពី​ទទួលបាន​ពត៌មាន កម្លាំង​ប៉ុស្តិ៍​គគីរ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​នាំ​ជនល្មើស​មក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ និង​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

 

adverise with khmeread

មតិយោបល់