Unnamed %283%29

ប៉េអឹម​ខេត្តកណ្តាល​ចុះ​អនុវត្ត​ដីកា​រឹបអូស​ឡាន​មួយគ្រឿង​ដើម្បី​សងបំណុល​

    កណ្តាល ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល សហការ ចុះ​អនុវត្ត​ដីកា​លេខ​១០៩.​ដក​.​សរ​កព​.២០១៦ ចុះ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​នៅវេលា​ម៉ោង​០៧​ព្រឹក ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៦​។​

    លោក​វរសេនីយ៍ទោ ពង សាង មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បានឱ្យដឹងថា ការ​រឹបអូស​ទ្រព្យសម្បត្តិ​ជា​បណ្តោះអាសន្ន​នេះ​គឺធ្វើឡើង​ទៅតាម​ដីកា​បង្គាប់​របស់ លោក ឡុង សារ៉ាត់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ដោយ​សម្រេច​រក្សា​ការពារ​រឹបអូស​ជា​បណ្តោះអាសន្ន​នូវ​រថយន្ត​ចំនួន​០១​គ្រឿង ម៉ាក ហាយ​ឡេ​ន​ឌ័​រ (highlander) ពណ៌​សំបក​ឱ​ឡឹ​ក ពាក់ស្លាកលេខ​ភ្នំពេញ 2AE-7741​ ជា​កម្មសិទ្ធិ​របស់​កូនបំណុល​ឈ្មោះ ឈួន គឹម​សាក់ ដើម្បី​ទុក​ធានា​សិទ្ធិ​លើ​បំណុល​ដែល​បាន​ជំពាក់​។​

    វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​យកមក​រក្សាទុក​នៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

មតិយោបល់