adverise with khmeread 1

ឃាត់ជនសង្ស័យ២នាក់ពីបទវាយប្លន់យកទូរស័ព្ទ

     ភ្នំពេញ ៖ ជនសង្ស័យ​វាយយក​ទូរស័ព្ទ​យ៉ាងសកម្ម ២​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​ឃាត់ខ្លួន​ក្រោយពេល​ធ្វើ​សកម្មភាព​បានសម្រេច កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី ១១​មករា ឆ្នាំ ២០១៦ ស្ថិតនៅ​ក្នុងភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
    បើតាម​ប្រភពពី​ប៉ូលិស​បាន​ឲ្យ​ដឹងថា ក្រោយពេល​ជនសង្ស័យ ២ នាក់​ធ្វើ សកម្មភាព​វាយ​ប្លន់​បានសម្រេច​កាលពី​ថ្ងៃទី ៩​មករា ឆ្នាំ​២០១៦ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ស្ទឹងមានជ័យ ។​ក្រោយពេល​ទទួលបាន​នូវ​ពាក្យបណ្ដឹង​ភ្លាម​លោក ឯម ភា​រី នាយរង​ប៉ុស្ដិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​បាន​ដឹកនាំ​កម្លាំង​របស់លោក​ស៊ើបអង្កេត​នូវ​ជនសង្ស័យ​ទាំង ២​នាក់ រហូតមកដល់​ព្រឹក​ថ្ងៃទី ១១ មករា ឆ្នាំ​២០១៦​បានធ្វើ​ការឃាត់​ជនសង្ស័យ​ទាំង ២​នាក់​សម្រេច​តែម្ដង​។​
     ប្រភព​ដដែល​បាន​បន្តថា ជនសង្ស័យ ទី​១-​ឈ្មោះ រិ​ន សៅ ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ  នឹង​ជនសង្ស័យ​និង​ទី​២ ឈ្មោះ ធា ប៊ុន​ធាន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
    ពេលបច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២ កំពុង​សួរនាំ​ដើម្បី​បញ្ជូន​ទៅកាន់ អធិការ​រដ្ឋា​ន​ប៉ូលិស​ខណ្ឌមានជ័យ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​កាត់ទោស​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់