មានអ្នកលេងអ៊ីនធឺណេតជាច្រើនបានទាយអាយុរបស់នាងខុស ដោយសារសម្រស់នាងស្អាតពេក។
Lee Sujin មានអាយុ ៤៨ ឆ្នាំ ចាប់ផ្តើមល្បីមួយរំពេច បន្ទាប់ពីបង្ហាញខ្លួនក្នុងកម្មវិធី Same Bed, Different Dream របស់ប៉ុស្ដិ៍ទូរទស្សន៍ SBS កូរ៉េខាងត្បូង។
ពេទ្យធ្មេញជនជាតិកូរ៉េរូបនេះត្រូវបានគេដឹងថាថត Selfies និងចែករំលែករូបទាំងនោះនៅលើ Instagram ជាញឹកញាប់។
យោងតាមម្តាយដ៏សិចស៊ីរូបនេះបានឱ្យដឹងថា នាងចូលចិត្តមានគេចាប់អារម្មណ៍បែបនេះ ចាប់តាំងពីកូនស្រីរបស់គាត់ឈប់និយាយរកគាត់ នៅពេលនាង (កូនស្រី)ចាប់ផ្ដើមរៀនថ្នាក់វិទ្យាល័យ។
ពិតណាស់សម្រស់ស្រស់ស្អាតរបស់គាត់ធៀបទៅនឹងអាយុ ពិតជាមិនគួរឱ្យជឿ នេះដោយសារការវះកាត់ ឬក៏ដោយសារបែបផែនរស់របស់គាត់? យ៉ាងណាមិញ មិនទាន់មានចម្លើយទេ លោកអ្នកអាចវិនិច្ឆ័យដោយភ្នែកផ្ទាល់តាមរយៈរូបភាពខាងក្រោម៕
