adverise with khmeread Disney

សួន​កម្សាន្ត Disney World បិទទ្វារ​ជា​លើកដំបូង​ក្នុង​រយៈពេល ១១ ឆ្នាំ ស្របពេល​ព្យុះសង្ឃរា Matthew វាយប្រហារ​ផ្លរីដា​

    ​សួន​កម្សាន្ត​ដ៏​ល្បីល្បាញ​របស់​ពិភពលោក Walt Disney World នៅ Orlando រដ្ឋ​ផ្លរីដា​ត្រូវបាន​បិទ​ជា​លើកដំបូង​ក្នុង​រយៈពេល ១១ ឆ្នាំ ដោយសារ​ព្យុះ Hurricane Matthew វាយប្រហារ​។​

​    ​ការបិទច្រក​ទ្វារ​សួន​កម្សាន្ត​នេះ​រួមទាំង​ស្ទូ​ឌី​យ៉ូ​ហូលីវូដ​ពីរ​កន្លែង​ផ្សេងទៀត ដូចជា Universal Studios និង SeaWorld គឺជា​ការបិទទ្វារ​លើក​ទី​បួន​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Disney World​។​

​    ​ការបិទ​នេះ​ផងដែរ​ត្រូវបាន​គោរព​តាម​ការព្រមាន ដើម្បី​ជម្លៀស​មនុស្ស ៣ លាន​នាក់​នៅ​ឆ្នេរសមុទ្រ​អាមេរិក​។​

​    ​រូបភាព​ខាងក្រោម​បង្ហាញ​ពី​ផ្ទៃមេឃ​ងងឹត​ដូច​យប់​នៅលើ​សួន​កម្សាន្ត​ដ៏​ល្បីល្បាញ​ជុំវិញ​ប្រាសាទ Disney Cinderella ទទេរ​ស្អាត​។​

​    ​ព្យុះ Matthew បាន​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង និង​មាន​ល្បឿន​ខ្យល់ ១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ឆ្នេរសមុទ្រ​អា​ត្ល​ង់​ទិ​ក​របស់​រដ្ឋ​ផ្លរីដា និង​បណ្ដាលឱ្យ​ផ្ទះ ៤០ ម៉ឺន​ខ្នង​គ្មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​។ មកទល់ពេលនេះ​យ៉ាងហោចណាស់​ក៏មាន​មនុស្ស ៤៨០ ដែរ​បាន​ស្លាប់​ដោយសារ​ខ្យល់ព្យុះ Matthew តាម​បណ្ដាល​ប្រទេស Haiti, Jamaica, Dominican Republic និង Bahamas៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់