adverise with khmeread 1

Real Madrid ផ្តួល Man Utd និង Barcelona ឡើងមក​លេខ ១ ក្នុងនាម​ជា​ក្លឹប​រកលុយ​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​

​    ​ក្លឹប​បាល់ទាត់ Real Madrid បានបញ្ជាក់​ខ្លួនឯង​ថា ជា​ក្លឹប​ដែល​រកចំណូលបាន​ច្រើនជាងគេ​នៅលើ​ពិភពលោក បន្ទាប់ពី​ពួកគេ​លាតត្រដាង​ពី​តួលេខ​ហិរញ្ញវត្ថុ​ថ្មី​បំផុត​របស់ខ្លួន​។​

​    ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​បានបង្ហាញ​ប្រាក់ចំណូល​ខ្ពស់បំផុត​របស់ខ្លួន​អំឡុង​រដូវ​កាល ២០១៥/១៦ ជាមួយ​ចំណូល​កើនឡើង ៧,៤ ភាគរយ​ដែល​ស្មើ ៦២០ លាន​យូរ៉ូ​។​

​    ​ចំនួន​ដ៏​ច្រើន​នេះ​ជួយ​ឱ្យ​ម្ចាស់​ជើងឯក​អឺរ៉ុប​ចំនួន ១១ លើក​មួយ​នេះ​ស្ថិតនៅ​កំពូល​ក្នុង​សម្ព័ន្ធ​លុយ​ពិភពលោក ខណៈ​គូប្រជែង​របស់ខ្លួន​គឺ Man Utd និង Barcelona ស្ថិតនៅ​ពីក្រោយ​។​

​    ​ប្រាក់ចំណូល​របស់ Barcelona ក្នុងអំឡុង​រដូវ​កាល​មុន គឺមាន​ចំនួន ៦៧៩ លាន​យូរ៉ូ ប៉ុន្តែ​រួមបញ្ចូល​ទាំង​ការលក់​កីឡាករ​បាន​លុយ ៧០ លាន​យូរ៉ូ ខណៈ Real មិនបាន​លក់​នរណា​ទាំងអស់​។ ស្របពេល​នេះដែរ Man Utd បានប្រកាសថា ពួកគេ​រកចំណូលបាន ៥៧០ លាន​យូរ៉ូ​ត្រឹម​ខែកញ្ញា​៕

adverise with khmeread
ប្រភព៖ DailyMail

មតិយោបល់