ភ្នំពេញ ៖ មានករណីហិង្សាដោយចេតនាវាយទៅវាយមក បណ្តាលឱ្យរងរបួសទាំងសងខាងកើតឡើងកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៧ និង៣០នាទីយប់កន្លងទៅ នៅចំណុចមុខផ្ទះភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានប៉ូលិសឃាត់ខ្លួនជាបន្តបន្ទាប់រហូមកល់ថ្ងៃទី៧តុលាបាន៦នាក់ ។
ប៉ូលិសនិយាយថា ជនសង្ស័យឃាត់រួមមានឈ្មោះដូចខាងក្រោមក្រុម-ទី១រួមមាន១-ឈ្មោះ សយ ឡុង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ២-ឈ្មោះ ឌឿន ស្រ៊ន់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរជាងឈើស្នាក់នៅភូមិវមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
-ក្រុមទី២រួមមាន១-ឈ្មោះ ស៊ិន សោភា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធាស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ២-ឈ្មោះ ខឹម នេរ៉ាយុ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរកាត់ដេរស្នាក់នៅស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ៣-ឈ្មោះ ស៊ីន សីហា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកីឡាបាល់ទាត់ ស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ៤-ឈ្មោះ ចេត វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិវមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និង៥-ឈ្មោះ ស៊ីន រិទ្ធី ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មកររោងចក្រស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ)។
ចំណែកអ្នកមានស្នាក់ស្នាមរងរបួសក្រុមទី១៖ ទី១-ឈ្មោះ ឌឿន ស្រ៊ន់ រងរបួសចំក្បាល និងក្រុមទី២ មានទី១-ឈ្មោះ ស៊ីន សោភា រងរបួសចំចង្កា,ក្បាល, ទី២-ឈ្មោះខឹម នេរ៉ាយុរងរបួសចំភ្នែក និងទី៣-ឈ្មោះ ស៊ីន រិទ្ធី រងរបួសក្បាល,ខ្នង,ស្មា,ចង្កេះ។
ប៉ូលិសបន្តថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៧ និង៣០នាទីយប់មុនពេលកើតហេតុក្រុមទី១មានឈ្មោះ ឌឿន ស្រ៊ន់,ឈ្មោះ នី ភេទប្រុស, ឈ្មោះវ៉ា ភេទប្រុស បានផឹកស្រាបៀរកម្ពុជាអស់ចំនួន០១កេសនៅចំណុចមុខផ្ទះកើតហេតុ។
ចំណែកក្រុមទី២ដែលមានឈ្មោះ ស៊ីន សោភា, ឈ្មោះខឹម នេរ៉ាយុ, ឈ្មោះ ស៊ីន សីហា, ឈ្មោះ ចេត វិចិត្រ និងឈ្មោះ ស៊ីន រិទ្ធី បានកាត់កន្លែងភាគទី១កំពុងផឹកស៊ីក៏បានឈ្លោះជាពាក្យសំដី (រឿងហួច) រហូតមានការវាយតប់គ្នាទៅវិញទៅមកដោយមានរងរបួសទាំងសងខាង។
ចំណែកភាគីទី២រងរបួសធ្ងន់ជាងភគីទី១ភ្លាមនោះសមត្ថកិច្ច បានទទួលព័ត៌មានទាន់ហេតុការណ៍បានចុះដល់កន្លែងកើតហេតុនាំភាគីទាំងសងខាងយកមកប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីធ្វើការសាកសួរ។ ចំណែកភាគីទី២ឈ្មោះ ស៊ីន រិទ្ធី ដោយមានរបួសធ្ងន់ជាងក្រុមគ្រួសារក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។
លុះនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១១ និង៣០នាទី ឈ្មោះ សយ ឡុង ត្រូវជាម្ចាស់ផ្ទះកើតហេតុបានចូលមកដោះស្រាយឱ្យកូនចៅឈ្មោះ ឌឿន ស្រ៊ន់ នៅអធិការដ្ឋានពេលនោះភាគីទី១បានឃើញក៏ប្រាប់សមត្ថកិច្ចថាឈ្មោះ សយ ឡុង នេះក៏បានយកដែកទីបវាយមកលើបងប្រុសរបស់ខ្លួនឈ្មោះ ស៊ីន រិទ្ធី ពេលនោះសមត្ថកិច្ចក៏បានឃាត់ឈ្មោះ សយ ឡុង តែម្តង។
ក្នុងករណីនេះប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការជាអ្នកសម្រេច៕
