adverise with khmeread Midnight after press conference 64th berlinale 8tpotobtilxx

Janice Man មិនទាន់ចង់រៀបការ ហើយបន្តយកចិត្តទុកដាក់លើការងារ

តារាស្រី Janice Man  តារាកូរ៉េ So Ji Sub  Jessica Jung និង​តារា​តៃ​វ៉ាន់ Rainie Yang បានចូលរួមកម្មវិធី​មួយនៅតៃវ៉ាន់​ជាមួយ​នឹង​ JJ Lin ក្នុងឋានៈ​ជា​អ្នកសម្តែង។ Janice បាន​ប្រើឈុត​ថ្មីបំផុត​សម្រាប់ឆ្នាំ​២០១៧​ ហើយ​មាន​អា​រម្មណ៍​សប្បាយរីករាយខ្លាំង​មែនទែន​ ដែលបាន​ជួប​ជា​មួយ So Ji Sub និង​បាន​ជជែក​លេងជា​មួយ Jessica ដោយសារតែពួកគេ​ធ្លាប់ស្គាល់គ្នា​តាមរយៈ​ការ​ងារ​ពីមុន​។

នៅពេល​សួរនាំ​ថា តើនាង​នឹងរៀបការ​នាពេល​ឆាប់ៗ​នេះជា​មួយ​មិត្ត​ប្រុស​ឬយ៉ាងណា  Janice បាន​ឆ្លើយ​តប​ថា ពួកគេកំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​ ហើយ​មិន​ទាន់​ប្រញាប់ប្រញាល់​ចង់រៀបការ​ទេ។ នាង​បាន​បង្ហើប​ប្រា​ប់​ថា នាង​បាន​បញ្ចប់​ការ​ថតភាព​យន្តភាគ​នៅទីក្រុង​សៀងហៃ​នាពេល​ថ្មីៗនេះ ហើយ​នឹង​បន្ត​ថត​ភាព​យន្ត​នៅ​ទីក្រុងប៉េកាំង​រយៈ​ពេល​៣​ខែ​ទៀត។ ដូច្នេះ​ Janice នឹងមិនអាចជួប​មុខ​មិត្តប្រុស​របស់នាង​មួយ​រយៈ​ពេល៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់