adverise with khmeread Kandy wong 1

Kandy Wong និយាយថា គ្រួសារមិនអនុញ្ញាតឲ្យរើចេញពីផ្ទះមុនពេលរៀបការ

          តារាចម្រៀង Kandy Wong កំពុង​ឃោសនា​បទចម្រៀង​ថ្មី​របស់នាង​ដែល​មាន​ចំណងជើងថា Shi Yan Qing Chun នៅ​ស្ថានីយវិទ្យុមួយ ហើយ​បាន​បង្ហើប​ប្រាប់​ថា នាង​បានសួរម្តាយ​របស់នាង​អំពី​និយមន័យ​នៃពាក្យ​យុវវ័យ។

ម្តាយរបស់​នាង​បាន​ឆ្លើយ​តបចំពោះនាងហើយ Kandy បាន​និយាយថា “​ខ្ញុំ​អាច​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ដោយមាន​ការ​យល់ព្រម​ពីឪពុក​ម្តាយ​ ហើយ​ខ្ញុំចង់​ផ្តោត​ការ​យក​ចិត្តទុកដាក់លើ​ការងារ​និង​មើល​ថែ​ក្រុម​គ្រួសារ​ផងដែរ”។

Kandy បាននិយាយថា ក្រុមគ្រួសារ​របស់នាង​មាន​លក្ខណៈអភិរក្សនិយម​ ហើយ​ម្តាយ​​របស់នាង​បាន​ប្រាប់នាង​ថា នាងមិនអាចចាក​ចេញពី​ផ្ទះមុន​ពេល​រៀប​ការ​បាន​ទេ។ Kandy បាន​និយាយថា “​ខ្ញុំសង្ឃឹមថា នឹងចាកចេញពី​ផ្ទះរយៈ​ពេល​១​ឆ្នាំ​ ហើយ​បាន​ពិភាក្សាជាមួយពួកគាត់​យូរមកហើយ។ បន្ទាប់មកពួកគេ​ប្រាប់ខ្ញុំថា បើចេញហើយមិនបាច់ត្រឡប់​មក​វិញទេ។ ខ្ញុំខឹងខ្លាំងណាស់នៅពេល​នោះ ប៉ុន្តែ​ខ្ញុំយល់ពីតួនាទីរបស់ពួកគាត់”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់