adverise with khmeread Unnamed

វាយ​បុរស​ម្នាក់​ខៀវ​ភ្នែកហើយ នៅញញឹមចេញទៀតទោះត្រូវ​ប៉ូលិស​វ៉ៃខ្នោះ

    កណ្តាល​៖  ប្រស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​អំពើ ហិង្សា​ដោយ​ចេតនា​យក​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​វាយ​ខៀវ​ភ្នែ​​កបុរស​ម្នាក់​កាលពី​ថ្ងៃទី​០៧​ តុលា​ ឆ្នាំ​២០១៦ ម៉ោង​៨​ និង​៣០​នាទី នៅ​ចំណុច​ភូមិ​ព្រែ​កតា​កូវ ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​វន សិទ្ធា ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប នៅ​ភូមិ ឃុំ​កើតហេតុ (​របួស​ភ្នែក​ខាងឆ្វេង​១​កន្លែង និង​ខូចខាត​ក្បាល​ម៉ូតូ​)​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ វន វ​ណ្ណី ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ ជាងភ្លើង នៅ​ភូមិ ឃុំ​កើតហេតុ (​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក  ក្បាល​រ៉ូ​ប៊ី​​ណេ១។​

    ប៉ូលិស​បន្តថា នៅពេល​កើតហេតុ​ជនសង្ស័យ និង​ជនរងគ្រោះ​មាន​សភាព ស្រវឹងស្រា​ដូចគ្នា​ហើយ​ត្រូវជា​បងប្អូន​បង្កើត​និង​គ្នា​ទៀតផង។ អ្នក​ទាំង​០២​មានទំនាស់​ពាក្យសំដី​ នឹង​គ្នា​ដោយ​ជនរងគ្រោះ​ចោទ​ឈ្មោះ វ​ណ្ណី សៀកឡេង ជា​កូន​ជនសង្ស័យ​ថា​បាន​វះ​កែបម៉ូតូ​
​របស់ខ្លួន​បណ្តាលឱ្យរ​ហែក​។​

    ពេលនោះ​អ្នក​ទាំង​០២ មានទំនាស់​ពាក្យសំដី​នឹង​គ្នា​ហើយ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​វាយ ជនរងគ្រោះ​ត្រូវ​ភ្នែក​ខាងឆ្វេង​០២​ដៃ​បណ្តាល​ឱ្យ​ហើមប៉ោង​។ ​បន្ទាប់មក​ជនរងគ្រោះ​រត់​ទៅប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​តា​កូវ ឆ្លៀត​ពេលនោះ​ជនសង្ស័យ​បាន​យក​ក្បាល​រ៉ូប៊ី​​ណេ​ទៅ​​វាយ​ម៉ូតូ​ជនរងគ្រោះ ​បណ្តាល​ឱ្យ​បែកក្បាល​ម៉ូតូ​។​

    កម្លាំង​ប៉ុស្តិ៍​ព្រែក​តា​កូវ​ចុះ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក ដើម្បីបន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់