adverise with khmeread Untitled 1

Kardashian ទារសំណងធានារ៉ាប់រង ៥,៦ លានដុល្លារ រយៈពេលប្រាំថ្ងៃ បន្ទាប់ពីត្រូវចោរប្លន់

          Kim Kardashian បាន​ប្តឹង​ទារសំណងធានារ៉ាប់រង​៥,៦​លានដុល្លារ​រយៈ​ពេ​ល​៥​ថ្ងៃ​ បន្ទាប់ពី​នាង​ត្រូវ​បាន​ជនប្រដាប់អាវុធ​ប្លន់​យក​គ្រឿងអលង្ការ​មួយចំនួន​នៅ​ទីក្រុងប៉ារីស។

          Kardashian បាន​ជួបរឿងរ៉ាវដ៏រន្ធត់នៅទីក្រុងប៉ារីស​កាលពីដើម​សប្តាហ៍​នេះ នៅពេល​ជនប្រដាប់អាវុធ​ពាក់ម៉ាស់​៥នាក់​ចូល​ផ្ទះរបស់នាង ហើយ​ចាប់​នាង​ចង​។

          នៅពេលនោះ មាន​សេចក្តីរាយការណ៍​ថា ខ្មាន់កាំភ្លើង​បាន​លួច​យក​ទៅជា​មួយ​នូវគ្រឿងអលង្ការ​ដែលគិតជា​ទឹកប្រាក់​១០​លាន​ដុល្លារ ប៉ុន្តែ​បើ​វិនិច្ឆ័យ​តាម​ការ​អះអាងរបស់​នាង​ តម្លៃពិតគឺតិចជា​នេះច្រើន។ តាម​គេហទំព័រ TMZ បាន​ឲ្យ​ដឹង​ថា គ្រឿងអលង្ការ​១៣​ប្រភេទត្រូវបានលួច ហើយ​គិតជា​ទឹកប្រាក់សរុប​៥,៦​លាន​ដុល្លារ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់