adverise with khmeread Calvin

ឆ្នាំ២០១៦អាចជាឆ្នាំអាពាហ៍ពិពាហ៍របស់តារាល្បី ប្រសិនបើ ខាលវីន ហ៊ែរីស រៀបការជាមួយ ថាយល័រ

          ឆ្នាំ២០១៦ អាចជា​ឆ្នាំអាពាហ៍ពិពាហ៍​របស់​តារាល្បី​ ប្រសិន​បើ​លោក ខាលវីន ហ៊ែរីស (Calvin Harris) សុំមិត្តស្រី ថាយល័រ ស្វីហ្វ (Taylor Swift) រៀប​ការ​មែន។

          តាមព័ត៌មានថា ឌីជេ ខាលវីន មានគម្រោង​លុតចង្គង់​ម្ខាង​នៅចំពោះ​មុខ​តារា​ចម្រៀង ថាយល័រ ស្វីហ្វ ដើម្បីធ្វើសំណើសុំរៀបការជាផ្លូវការ។

          បទចម្រៀង “Wildest Dreams” របស់ ស្វីហ្វ អាចនឹងក្លាយជា​ការពិត​​ប្រសិន​បើ ខាលវីន សម្រេចចិត្តរៀបការជាមួយតារាចម្រៀងស្រីរូបនេះ ដែល​ពីមុនធ្លាប់​ទាក់ទងជាមួយតារា​ចម្រៀង ហ៊ែរី ស្តាយល៍ (Harry Styles) និង ជែក ហ្គីលឡេនហាល (Jake Gyllenhaal)។

          ប្រភពមួយបាននិយាយថា “ខាលវីន មិនដែលសប្បាយចិត្ត​ដូចពេល​នេះ​ទេ ហើយពិតជា​ពេញចិត្ត ថាយល័រ ។ នាងក៏មានអារម្មណ៍​បែបនេះដែរ​ ហើយ​មិនធ្លាប់ជួបទំនាក់ទំនង​បែបនេះទេពីមុនមក”។

          ប៉ុន្មានថ្ងៃមុននេះ មានសេចក្តីរាយការណ៍​ថា ពួកគេទាំងពីរបានឆ្លៀតពេល​​​រួម​រស់​ជា​មួយគ្នាដូចប្តីប្រពន្ធ ខណៈ​ពេល​ ថាយល័រ មានកិច្ចការដែល​ត្រូវធ្វើនៅ​ផ្ទះ​របស់ខ្លួន​ ហើយ​ឥឡូវនេះ​នាងកាន់តែ​ឆ្លៀតពេល​ទៅផ្ទះ​របស់ ខាលវីន ញឹក​ញាប់​ជាងមុន។

          តំណាងម្នាក់បានច្រានចោល​សេចក្តីរាយការណ៍​នេះ ហើយអះអាង​ថា អ្នក​ទាំងពីរ​រស់នៅបែកគ្នា៕

adverise with khmeread

មតិយោបល់