adverise with khmeread 1

ឆក់​កាបូប​ស្ត្រី​ជនជាតិ​បារាំង​កំពុង​ជិះ​កង់​...​មួយថ្ងៃ​ក្រោយមក​ជាប់​ខ្នោះ​២​នាក់​

    ព្រះសីហនុ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ជំនាញ​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​បាន​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ក្រុងព្រះសីហនុ ធ្វើការ​ស្រាវជ្រាវ​ស៊ើ​ប​អង្កេត ចាប់បាន​ជនសង្ស័យ​ចំនួន ០២​នាក់​ពីបទ ឆក់​សម្ភារៈ​ជនបរទេស នៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ​នៅ​ថ្ងៃទី​៧​ តុលា ​ឆ្នាំ​២០១៦ ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​កាលពី​ថ្ងៃទី​៦​ តុលា​២០១៦ វេលា​ម៉ោង​៦​យប់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ HENAGE ALENUE CELIA  ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​បារាំង កាន់​លិខិតឆ្លងដែន​លេ​ខៈ 16DL61502។​

    ចំណែក​ជនសង្ស័យ​២​នាក់​មាន ១.ឈ្មោះ សឿង សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​៤​សង្កាត់​៤ ក្រុងព្រះសីហនុ មុខរបរ​គ្មាន (​អ្នក​ឆក់​) និង២.ឈ្មោះ ហ៊ីម ភ័​ក្ត្រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​១ សង្កាត់​២ ក្រុងព្រះសីហនុ (​អ្នកបើក​ម៉ូតូ)។

    វត្ថុតាង​ចាប់យក​បាន៖ ទូរស័ព្ទ​ដែ ម៉ាក​អាយ​ហ្វូ​ន​អេស ១​គ្រឿង​ (​ជា​របស់​ជនរងគ្រោះ​)​​ និង​ម៉ូតូ​ម៉ាក​ស្កុប​ពី ១​គ្រឿង ជា​មធ្យោបាយ​សម្រាប់ធ្វើ​សក្មភាព​ជិះ​ឆក់។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​៦ ​តុលា ​២០១៦ វេលា​ម៉ោង​៦​យប់ ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​កង់​ស្រាប់​មាន​ជនសង្ស័យ​ចំនួន ០២​ នា​ក់ជិញ​ម៉ូតូ​ស្កុប​ពី​មកពី​ក្រោយ​ឆក់​ការ​បូ​ប​ជ​រងគ្រោះ​តែម្តង​។​

    ជនសង្ស័យ និង​វត្ថុតាង​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់