adverise with khmeread 1

យានយន្ត​បំពាក់​ប្រព័ន្ធ ​GPS​ មាន​អត្ថប្រយោជន៍​ដល់​ម្លឹ​ង​!!!

    កំពង់ចាម ៖ ប៉ូលិស​៦​ខេត្ត​-​ក្រុង​សហការគ្នា​បង្ក្រាបបាន​ទាន់ពេល និង​បាន​ជោគជ័យ​បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ថា​ម៉ូតូ​មួយគ្រឿង​ត្រូវ​ចោរលួច​ហើយ​ម៉ូតូ​នោះ​មាន​បំពាក់​ប្រព័ន្ធ​ GPS មួយ​ដែលមាន​គុណភាព​ខ្ពស់ តែ​ចោរ​ដឹងខ្លួន​បាន​រត់​យករួចខ្លួន។​

    ប៉ូលិស​ក្រុង​កំពង់ចាម​បានឱ្យដឹងថា នៅវេលា​ម៉ោង​១​ និង​៣០​នាទី ថ្ងៃទី​៦​ តុលា​កន្លងទៅ​ប៉ូលិស​ប៉ុស្តិ៍វាលវង់ ក្រុង​កំពង់ចាម បានទទួល​ពាក្យបណ្តឹង​ពី​លោក ឈុន ដា​រ៉ា ប្តឹង​ពី​ចោរលួច​ម៉ូតូ​គាត់​មុននេះ​បន្តិច ដោយ​ម៉ូតូ​នេះ​មាន​ប្រព​ន្ធ័ GPS មានគុណ​ភាព បាន​បង្ក​ការងាយស្រួល​ក្នុងការ​តាម​បង្ក្រាប។​

    បន្ទាប់មក​កម្លាំង​ប៉ូលិស​ទូទាំង​ខេត្ត​បាន​រាយ​បណ្តាញ​ពួនស្ទាក់ និង​ប្រដេញ ហើយ​បាន​សហការ​នាយកដ្ឋាន​ប៉ូលិស​ព្រហ្មទណ្ឌ ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ​​ និង​រាជធានី​ភ្នំពេញ​ ដែល​សុទ្ធសឹង​ជា​ភូមិសាស្ត្រ​ដែល​ពួកចោរ​វា​ជិះ​ឆ្លងកាត់​បាន​សហការ​ប្រដេញ​និង​ពួនស្ទាក់។​

    តាម​ការចង្អុលបង្ហាញ​របស់​ប្រព័ន្ធ​ GPS  រហូតដល់​ម៉ោង​៨​យប់​ក្នុងពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង ក្នុងខណៈដែល​កម្លាំង​ដេញ ប្រផាប់​ចាប់​ប្រ​ភីង  ដល់​ភូមិ​ឬ​ស្សី ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ចោរ​សម្រេចចិត្ត​ផ្តួល​ម៉ូតូ​ចោល រត់​យករួចខ្លួន។​

    បច្ចុប្បន្ន​ម៉ូតូ​នេះ​យើង​បានប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ។​ ​ចំណែក​ជនសង្ស័យ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន មក​ផ្តន្ទាទោស​តាមច្បាប់៕​

adverise with khmeread

មតិយោបល់