adverise with khmeread 1

ប៉ូលិស​ខេត្តកំពង់ចាម​ចាប់​ខ្លួ​នមនុស្សប្រុស​ស្រី​៧​នាក់​ពាក់​ព័ន្ធ​ញៀន​

    កំពង់ចាម ៖ ប៉ូលិស​ខេត្តកំពង់ចាម​បាន​បើក​យុទ្ធនាការ​ចុះបង្ក្រាប​ករ​ណី​ប្រើប្រាស់ ​និង​ជួញដូរ​គ្រឿងញៀន​៣​ករណី​នៅ​ទីតាំង​ផ្សេងគ្នា ដោយ​ចាប់បាន​ជនសង្ស័យ​៧​នាក់ ​(​ស្រី​៥​នាក់​) កាលពី​ថ្ងៃទី​៦ ​តុលា ឆ្នាំ​២០១៦​ហើយនឹង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃនេះ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ជំនាញ​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កម្លាំង​ប៉ូលិស​ក្រុង​កំពង់ចាម កម្លាំង​ប៉ូលិស​ស្រុក​ស្រី​សន្ធរ និង​កម្លាំង​ប៉ូលិស​ស្រុក​បាធាយ ចុះបង្ក្រាប​ករណី ជួញដូរ រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០៣​ករណី​ឃាត់ខ្លួន​​ជនសង្ស័យ​ចំនួន០៧​នាក់ ​ស្រី​០៥​នាក់​កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ និង​០៥​នាទី​កន្លងទៅនេះ។​

    ករណី​ទី​១-​កម្លាំង​ជំនាញ​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក សោម រស់ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​កំពង់ចាម បាន​ប្រើប្រាស់​ជំនាញ​ចុះបង្ក្រាប​ករណី​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ០៣​នាក់​ស្រី​១.​ឈ្មោះ អុក កញ្ញា ហៅ​ឡី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម, ២.​ឈ្មោះ មិ សុខ​ល័​ក្ខ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម និង​៣.​ឈ្មោះ ឡាំ  ធី​អ៊ុក ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជាតិ​វៀតណាម រស់នៅ​ភូមិ​ទី​១១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម។ ​វត្ថុតាង​ចាប់យក​រួមមាន​សំណាក​ថ្នាំញៀន​ដែល​នៅសល់​ពី​ការប្រើប្រាស់​០១​កញ្ចប់ និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួន​។​

    ករណី​ទី​២-​បន្ទាប់មក​នៅ​ថ្ងៃទី​ខែ​ឆ្នាំ​ដែល​នៅវេលា​ម៉ោង​២​ និង​១៥​នាទី​រសៀល​កម្លាំង​ជំនាញ​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បាធាយ បាន​ចុះបង្ក្រាប​ករណី ជួញដូរ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី​ទៀត នៅ​ចំណុច​ថ្នល់កែង​ភូមិ​តា​បែក ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ស្រី​០១​នាក់​១. ឈ្មោះ អឺ​ក ច​ន្តា ហៅ​ខួច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​តា​បែក ឃុំសំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម, ២. ឈ្មោះ ឯក ស្រី​ពៅ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ស្នាយ ឃុំតា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រឹបអូស​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​០៣​កញ្ចប់ និង​ប្រាក់​ញុះញុង​ចំនួន​៥០.០០០​រៀល និង​ពូថៅ​០១ ជនសង្ស័យ​យកមក​ដេញ​កាប់​សមត្ថកិច្ច​និង​ឧបករណ៍​សម្រាប់​សេព​មួយចំនួន។​

    ករណី​ទី​៣-​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​វេលា​ម៉ោង១១ និង​៣០​នាទី កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្រី​សន្ធរ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​កោះអណ្តែត អនុវត្តតាម​ការបញ្ជា​របស់លោក​ព្រះរាជអាជ្ញា ហួត វុទ្ធី និង​លោក​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កម្លាំង​សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​បាន​មុខសញ្ញា​សង្ស័យ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០២​នាក់​ប្តី​និង​ប្រព​ន្ធ​១.​ឈ្មោះ ផាន់ កន្និកា ហៅ​ស្រី​ហុច អាយុ​៣៧​ឆ្នាំ, ២.​ឈ្មោះ សុខ លី​វ៉ា ជា​ប្តី អាយុ​៣៨​ឆ្នាំ ជនសង្ស័យ​ទាំង​០២​នាក់ រស់នៅ​ភូមិ​ក្រូចសើច ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ហើយ​យើង​បង្កើត​គណៈកម្មការ​ចូល​រួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​មួយថង់​តូច​នៅផ្ទះ​ជីដូន​កន្លែង​ឃាត់ខ្លួន​និង​ឆែកឆេរ​នៅផ្ទះ​របស់​ជនសង្ស័យរ​ក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ក្នុង​ទូរ​ចំនួន​មួយថង់​តូច​ទៀត។ ​លទ្ធផល​សមត្ថកិច្ច​យើង​ធ្វើការ​រឹបអូស​វត្ថុតាង​រួម​ម​មាន ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​០២​កញ្ចប់​តូច និង​ម៉ូតូ​ចំនួន​០១​គ្រឿង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៧​នាក់​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​និ​​តិ​វិធី ទៅតាម​ប្បញ្ញត្តិ​ច្បាប់​មាត្រា ៤០ និង​៤៥​នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​៕
 

adverise with khmeread

មតិយោបល់