adverise with khmeread 14614355 1139784336108440 848132159 o

បញ្ជូន​ជនសង្ស័យ ៤ ​នាក់​ទៅ​សាលាដំបូង​ខេត្តសៀមរាប​

    សៀមរាប ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្តសៀមរាប បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ០៤​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​រសៀល​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៦ ដោយ​ផ្អែក​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ឆ្លើយថា​ពួកគេ​ពិតជា​បាន​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ពិតមែន​។​

    ប៉ូលិស​និយាយថា  កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន បាន​ចូលរួម​សហការ​ណ៍​ជាមួយ​កម្លាំង​ប៉ូលិស​ចម្រុះ​មាន កម្លាំង​អន្តរាគមន៍ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​ប៉ូលិស​ក្រុង​សៀមរាប បាន​ចុះបង្ក្រាប​ករណី​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ចំនួន​ពីរ​កន្លែង​ផ្សេងគ្នា ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន០៤​នាក់​ជា​បន្តបន្ទាប់ និង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​មួយចំនួន ស្ថិតនៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២​នាក់ និង​នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន០២​នាក់​។​

    លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឱ្យដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​នគរបាល​ចម្រុះ​ឃាត់ខ្លួន​រួមមាន ១-​ឈ្មោះ សោម រចនា ហៅ​ប៉ោ​ន ភេទ​ប្រុស អាយុ១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប​, ២-​ឈ្មោះ ស្នា​ចិន្តា ហៅ​ខ្នុ​យ ភេទ​ប្រុស អាយុ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប​, ៣-​ឈ្មោះ តន់ ច័ន្ទ​សុវណ្ណ​សាយ ភេទ​ប្រុស អាយុ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប ​និង​៤-​ឈ្មោះ សុខ បូ​រ៉ែ​ន ភេទ​ប្រុស អាយុ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​។​

    វត្ថុតាង​ដែល​សមត្ថកិច្ច​នគរបាល​ដកហូត​បាន​មាន ថ្នាំញៀន​ប្រភេទ​ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន ​(​ម៉ា​ទឹកកក​) ​ចំនួន ០៣​កញ្ចប់​តូច​, ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង និង​ម៉ូតូ​ម៉ាក​ឆា​លី​ពណ៌​ស​ចំនួន ០១​គ្រឿង៕

adverise with khmeread

មតិយោបល់