adverise with khmeread Hubert rochereau%e2%80%99s room in a house in b%c3%a9l%c3%a2bre france.

បន្ទប់​របស់​ទាហាន​បារាំង​មួយ​នេះ​មិនមាន​អ្នក​ប៉ះពាល់ ៩៦ ឆ្នាំ​មកហើយ បន្ទាប់ពី​គាត់​ស្លាប់​ក្នុង​សង្គ្រាមលោកលើកទី​១

    ​រហូតមកទល់​ពេលនេះ នៅ​ភូមិ​មួយ​ក្នុងប្រទេស​បារាំង​ហៅថា​ភូមិ Bélâbre អ្វីដែល​គេ​ស្គាល់​ជាងគេ​គឺ​ឈ្មោះ​ទាហាន​បារាំង​ម្នាក់​គឺ​លោក Hubert Rochereau​។ ប៉ុន្ដែ​ថ្មីៗ​នេះ ការបង្ហាញ​បន្ទប់​គេង​របស់​ទាហាន​វ័យក្មេង ដែល​មិនមាន​អ្នក​បះ​ពាល់​សោះ​អស់​រយៈពេល ៩៦ ឆ្នាំ បន្ទាប់ពី​គាត់​ស្លាប់​ក្នុង​សង្គ្រាមលោកលើកទី ១ នៅ​សមរភូមិ​បែលហ្ស៊ិក បានធ្វើឱ្យ​ល្បី​ខ្លាំង​ទាំង​ទាហាន​នេះ និង​ភូមិ​មួយ​នេះ​។ ផ្ទះ​នេះ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​តែមួយ​គត់​របស់គាត់​។​

​    ​ឪពុកម្ដាយ​របស់គាត់​បានចាត់ទុក​បន្ទប់​នេះ​ជា​កន្លែង​នឹករលឹក​កូន​របស់គាត់ ដោយ​ទុក​អ្វីៗ​ទាំងអស់​ឱ្យនៅ​ដដែល នៅពេល​កូន​របស់គាត់​ចេញទៅ​ធ្វើសឹក​។ កម្រាល​ភួយ​គឺ​នៅលើ​គ្រែ​ដេក​ដដែល អាវ​ទាហាន​របស់គាត់​ក៏​នៅលើ​ដែក​ព្យួរ​អាវ ហើយ​តុ​និង​កៅអី​នៅតែ​រក្សា​នៅ​ពីមុខ​បង្អួច​។ ផ្ទះ​នេះ​ក៏​ជា​កន្លែង​ដែល​គាត់​កើត​នៅ​ថ្ងៃទី ១០ តុលា ឆ្នាំ ១៩៨៦ ផងដែរ​។​

​    ​នៅពេល​ឪពុកម្ដាយ​របស់គាត់​បា​ន​សម្រេចចិត្ត​ប្ដូរ​ទីលំនៅ​ក្នុង​ឆ្នាំ ១៩៣៥ ពួកគាត់​បានដាក់​លក្ខ​ខណ្ឌ​ក្នុង​ការលក់​ថា មិនគួរ​កែលម្អ​បន្ទប់​នេះ​សម្រាប់​រយៈពេល ៥០០ ឆ្នាំ​។​

​    ​លោក Laurent Lorche មេភូមិ Bélâbre សង្ឃឹមថា​កេរ្តិ៍​ល្បី​របស់​ភូមិ​គាត់​អាច​នឹង​ទាក់ទាញ​សប្បុរសជន​មក​សង្គ្រោះ​និង​ថែរក្សា​បន្ទប់​របស់លោក Rochereau សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បានដឹង​។ 

​    ​លោក​បាន​ប្រាប់​ទៅកាន់​វេ​ប​សាយ Guardian ថា "​នៅពេល​អ្នកដើរ​ចូលក្នុង​បន្ទប់ វា​ហាក់បីដូចជា​បន្ទប់​នេះ​នៅ​ស្អាត​ដដែល​។ ខ្ញុំ​ស្រមៃ​ថា​តើ​អារម្មណ៍​ដើរ​រុក​រកមើល​ក្នុងផ្ទះ​នេះ​វា​យ៉ាងម៉េច​ខ្លះ​។ នៅពេលដែល​យើង​បើក​វា​មើល​ដំបូង គឺ​ដូច​ពីរ៉ាមីត ឬ​ផ្នូរ​បុរាណ​អ៊ីចឹង​។ វា​នឹង​ល្អ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ប្រវត្តិសាស្ត្រ ខ្ញុំ​មាន​អារម្មណ៍​ថា​វា​សំខាន់​ដែល​មិនត្រូវ​បំភ្លេច​អំពី​ការលះបង់​របស់លោក Rochereau"​។​

​    ​Hubert Rocheau អាយុ ២១ ឆ្នាំ​ដែល​បញ្ចប់​ការសិក្សា​នៅ​សាលា​ទាហាន Saint-Cyr បាន​ស្លាប់​នៅ​រថយន្ត​សង្គ្រោះ​មួយ​របស់​អង់គ្លេស​នៅ​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩១៨​។ ឪពុកម្ដាយ​របស់គាត់​មិនបាន​ដឹងថា​គេ​បញ្ចុះសព​របស់គាត់​នៅ​កន្លែង​ណា​ទេ រហូតដល់​ឆ្នាំ ១៩២២ នៅពេល​គ្រោងឆ្អឹង​របស់គាត់​ត្រូវបាន​រកឃើញ​នៅ​ទី​បញ្ចុះសព​អង់គ្លេស​មួយកន្លែង និង បានធ្វើ​មាតុភូមិនិវត្តន៍​មក​ផ្នូរ​មួយ​នៅ​ភូមិ Bélâbre វិញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់