Kim 8

វេបសាយអាសអាភាស Pornhub ប្រកាសផ្តល់រង្វាន់៥ម៉ឺនដុល្លារ សម្រាប់ព័ត៌មានអំពីក្រុមចោរប្លន់ Kim Kardashian

          វេបសាយសិច Pornhub នឹងផ្តល់​រង្វាន់​៥០.០០០​ដុល្លារ​សម្រាប់អ្នកផ្តល់​ព័ត៌មាន​អំពី​ក្រុមប្រដាប់អាវុធដែល​បាន​ប្លន់​ Kim Kardashian កាលពីដើម​សប្តា ហ៍​នេះ​នៅទីក្រុងប៉ារីស។

          វេបសាយ​រឿងកូនជ្រូក​មួយនេះ​បាន​ឲ្យដឹងថា ពួកគេ “​ចាត់ទុក Kim Kardashian គឺជា​សមាជិក​ម្នាក់នៃក្រុមគ្រួសា​រ Pornhub” ហើយ​ចង់​បង្ហាញការ​គាំទ្រ​ដល់​តារា​ស្រីរូបនេះ ហើយ​វីដេអូសិច​របស់នាង​ជាមួយនឹង​អតីត​មិត្តប្រុស​ Ray J ត្រូវបាន​គេចូល​បើក​មើល​ច្រើន​បំផុត។

          Kim Kardashian ត្រូវ​ខ្មាន់​កាំភ្លើង​ប្លន់​កាលពីរំលងអធ្រាត្រ​ថ្ងៃ​ច័ន្ទ​ បន្ទាប់ពី​ខ្មាន់កាំភ្លើង​៥​នាក់​បាន​សម្រុក​ចូល​ផ្ទះ​របស់នាង​ ទីដែល​នាង​កំពុង​ស្នាក់នៅ​ អំឡុង​ពេល​ចូល​រួម​កម្មវិធីបង្ហាញម៉ូត Paris Fashion Week ។

          ក្នុងសេចក្តីថ្លែងការ​ណ៍​មួយ លោក Corey Price ជា​អនុប្រធាន​របស់​វេប​សាយ​ Pornhub បាន​និយាយថា “​យើង​មាន​ការសោកស្តាយ​មែនទែន​ ដែល​បាន​ឮអំពី​ឧប្បត្តិហេតុ​ដ៏រន្ធត់ពាក់ព័ន្ធនឹង​ Kim Kardashian នៅទីក្រុង​ប៉ារីស។

          លោកបន្ត​ថា “​យើង​ចាត់ទុក​ Kim Kardashian ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់ Pornhub ហើយ​ចង់​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​អាចធើ្វ​​បាន​ ដើម្បី​ធានា​ថា ជនដៃដល់​ក្នុងបទល្មើស​នេះ​ត្រូវបាន​នាំយក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់”។

          អតីត​វីដេអូសិច​របស់ Kim Kardashian ជាមួយ Ray J ដែល​ធ្វើ​ឲ្យ​នាង​ល្បី​ល្បាញ​ខ្លាំង​នោះ នៅ​តែ​ជា​វីដេអូ​ដែល​មាន​អ្នក​ចូលបើក​មើល​ច្រើន​បំផុត​ដល់ជាង​១១០.០០០.០០០វីយូ។

          នាងគឺជា​តារា​ដែល​ត្រូវ​បាន​ស្ត្រីទូទាំង​ពិភពលោកស្វែង​រកមើល​​ច្រើន​បំផុត​តាម​ប្រព័ន្ធអ៊ីនធើណិត​ និង​ត្រូវ​បាន​ស្វែង​រក​ទូទៅ​ដោយ​បុរសនិង​ស្ត្រីនៅ​ប្រទេស​អាមេរិក​និង​អង់គ្លេសផងដែរ៕

អ្នកនឹងចូលចិត្ត

មតិយោបល់