អ្នកជំនាញផ្នែកបាល់ទាត់និងជាអ្នកកាសែតលោក Balague អះអាងថាខ្សែប្រយុទ្ធ Chelsea កីឡាករ Costa នឹងពេញចិត្តក្នុងការចូលរួមទ្រនុំចាស់របស់ខ្លួនវិញ។
ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អកាលពីរដូវកាលដំបូងឲ្យក្រុមតោខៀវ ប៉ុន្តែបច្ចុប្បន្នរូបគេបានបាត់ទម្រង់លេងកាលពីរដូវកាលមុនហើយ។ ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះចាកចេញពីក្លឹប Atletico Madrid កាលពីឆ្នាំ ២០១៤ ដើម្បីចូលរួមជាមួយក្រុម Chelsea ប៉ុន្តែឥឡូវក៏ស្រាប់តែមានពាក្យចចាអារ៉ាមអំពីការវិលទៅក្លឹបចាស់របស់គាត់វិញ។
លោក Guillem Balague បានប្រាប់សារព័ត៌មាន Sky Sports ថា "កីឡាករ Costa នឹងពេញចិត្តក្នុងការវិលត្រឡប់មកក្លឹប Atletico វិញ។ ប៉ុន្តែគ្រូបង្វឹកលោក Simeone ចង់ឃើញកីឡាករ Martinez បញ្ចេញសមត្ថភាពជាមុនសិនមុននឹងលោកសម្រេចចិត្តទិញកីឡាករថ្មី"៕
