adverise with khmeread 1

លេងមិនកើត! Cristiano Ronaldo សងទៅអ្នករិះគន់វិញបួនគ្រាប់តែឯងក្នុងការប្រកួតជម្រុះ World Cup យប់មិញនេះ

​    ​Cristiano Ronaldo បង្ហាញ​អ្នក​រិះគន់​ឱ្យឃើញ​ច្បាស់​នឹង​ភ្នែក បន្ទាប់ពី​ស៊ុត​ចូល​ក្រុមបាល់ទាត់​អន្តរជាតិ​អង់​ដូ​រ៉ា​បួន​គ្រាប់​តែម្នាក់ឯង​ក្នុងការ​ប្រកួត​ជម្រុះ​វើ​ល​ខា​ប់ពូ​ល B កាលពី​យប់​ថ្ងៃ​សុក្រ​។​

​    ​ខ្សែប្រយុទ្ធ​ឆ្នើម​ប្រចាំ​អធិរាជ​ស Real Madrid បាន​ខកខាន​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​បើកឆាក​ក្នុង​ដំណើរ​ជម្រុះ​មួយ​នេះ ដោយ​បរាជ័យ​ក្នុង​លទ្ធផល​ដ៏​គួរឱ្យភ្ញាក់ផ្អើល ២-០ ក្រោយ​ដៃ​ប្រទេស​ស្វី​ស អំឡុង​មាន​បញ្ហា​របួស​ជង្គង់​។​

​    ​ប៉ុន្តែ Ronaldo បាន​ត្រឡប់មកវិញ ដោយបាន​ដឹកនាំ​កូនក្រុម​របសខ្លួន​ផ្តួល​ក្រុម​ភ្ញៀវ​ក្នុង​លទ្ធផល ៦-០ ជាមួយនឹង​ការបង្ក​ភាព​ភ្ញាក់ផ្អើល​ដ៏​អស្ចារ្យ​បំផុត ដែល​គាត់​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន​បួន​គ្រាប់​តែឯង​។ អង់​ដូ​រ៉ា​មាន​កីឡាករ​ចំនួន​ពីរ​នាក់​ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត ដោយសារតែ​ព្យាយាម​តាម​ធាក់​រូបគាត់​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់