adverise with khmeread 1

Aubameyang ត្រៀមចាកចេញពី Dortmund ខណៈដែល Man City និង Chelsea អង្គុយលេបទឹកមាត់

    ​ក្លឹប​មេឃ​ខៀវ Manchester City និង​តោ​ខៀវ Chelsea កំពុង​នឹង​បង្កើត​ទំនុកចិត្ត​របស់ខ្លួន​យ៉ាងខ្ពស់ ដោយមាន​ព័ត៌មាន​បញ្ជាក់ថា តារាបាល់ទាត់​តម្លៃ​ខ្លួន ៦៥​លាន​ផោន Pierre-Emerick Aubameyang គឺ​កំពុង​ត្រៀមខ្លួន​ចាកចេញ​ពី​ទ្រនុំ​របស់ខ្លួន​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​។​

​    ​Borussia Dortmund បាន​យល់ស្រប​ថា​ខ្លួន​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​អនុញ្ញាតឱ្យ​ខ្សែប្រយុទ្ធ​រូបនេះ​ចាកចេញ​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ បន្ទាប់ពី​ពួកគេ​ធ្លាប់បាន​បដិសេធ​ចំណាប់អារម្មណ៍​ពី​ក្លឹប​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League រួច​ម្តងមកហើយ​កាលពី​ទីផ្សារ​រដូវក្តៅ​កន្លងទៅ​។​

​     ទាំង​មេឃ​ខៀវ និង​តោ​ខៀវ នៅតែមាន​ចំណាប់អារម្មណ៍​ទៅលើ​តារាបាល់ទាត់​វ័យ ២៧​ឆ្នាំ Aubameyang ដែល​អាច​រក​គ្រាប់​បាល់​បាន​ចំនួន ៨៧​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ១៥២​លើក​សម្រាប់​ក្លឹប​អាល្លឺម៉ង់​បច្ចុប្បន្ន​របស់ខ្លួន​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់