adverise with khmeread 1

Tottenham កំពុងអន្ទះអន្ទែងចង់បាន Isco ជាខ្លាំង

    ​មាន់​ខ្នាយ​មាស Tottenham Hotspur ត្រូវបាន​គេ​រាយការណ៍​ថា "​កំពុង​ឆ្កួត​វង្វេង​" ទៅលើ​ខ្សែបម្រើ​ប្រយុទ្ធ Isco របស់​អធិរាជ​ស Real Madrid និង​អាច​ត្រៀមខ្លួន​រួចរាល់​ជាស្រេច​ដើម្បី​នាំ​តារាបាល់ទាត់​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មកកាន់​ទឹកដី White Hart Lane ក្នុង​ទីផ្សារ​ខែមករា​ខាងមុខនេះ​។​

​    ​តារាបាល់ទាត់​វ័យ ២៤​ឆ្នាំ​រូបនេះ បាន​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​ដ៏​យ៉ាប់យ៉ឺន​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​វីរបុរស​ប្រចាំ​ក្លឹប​លោក Zinedine Zidane ។​

​    ​សូម្បីតែ Isco ផ្ទាល់​ក៏​ដឹងថា តួនាទី​របស់គាត់​កំពុងដ​ន់​ដាប​យ៉ាងខ្លាំង ហើយ​បច្ចុប្បន្ន Spurs អាច​នឹង​បង្កើត​ការផ្ទេរ​ជា​អចិន្ត្រៃយ៍​មួយ​ផងដែរ​។​

​    ​Isco បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Marca ថា "​វា​ពិតជា​លំបាក ដែល​អ្នក​ដឹងថា​អ្នក​ហ្វឹកហាត់​បានល្អ និង​នៅតែ​មិនអាច​ទទួល​ឱកាស​បាន​។ ប៉ុន្តែ​វា​គឺជា​កំហុស​របស់ខ្ញុំ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​នៅ​ទីបំផុត ប្រសិនបើ​ខ្ញុំ​មិនអាច​ចាប់ផ្តើម​ក្រោម​ការដឹកនាំ​របស់ Ancelotti, Benitez ឬ Zidane  ខ្ញុំ​ប្រហែលជា​មនុស្ស​ឆ្កួត​ដែល​ទៅរក​មើល​បញ្ហា ខណៈដែល​ខ្ញុំ​គ្មាន​បញ្ហា​អ្វី​ទាល់តែសោះ​នោះ​។ ខ្ញុំ​ទទួលខុសត្រូវ ហើយ​នោះ​គឺជា​អ្វីដែល​ខ្ញុំ​ចង់​សម្លឹង​មើលទៅ ដែលជា​កន្លែង​ដែល​ខ្ញុំ​អាច​កែលម្អ ដូច្នេះ​ខ្ញុំ​អាច​ទៅ​ទីនោះ​"៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់