adverise with khmeread 1

Graziano Pelle ត្រូវដកចេញពីជម្រើសជាតិអ៊ីតាលីដូចស្ពៃ ក្រោយព្រហើនមិនព្រមចាប់ដៃគ្រូបង្វឹកខ្លួន

​    ​អតីត​ខ្សែប្រយុទ្ធ​ក្រុម Southampton បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹប​ប្រទេស​ចិន ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ដ៏​អាក្រក់​មួយ​បន្ទាប់ពី​ត្រូវ​ប្តូរ​ចេញ​ក្នុងការ​ប្រកួត​បញ្ចប់​លទ្ធផល ១-១ ជាមួយ​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ នឹង​មិនមាន​ចំណែក​ចូលរួម​សម្រាប់​ការប្រកួត​ដែល​ត្រូវ​ប៉ះ​នឹង​ប្រទេស Macedonia នោះឡើយ​។​

​    ​Graziano Pelle មិន​ត្រូវបាន​រាប់បញ្ចូល​ក្នុង​ឈុត​បាល់ទាត់​អន្តរជាតិ​អ៊ីតាលី​ឡើយ​សម្រាប់​ការប្រកួត​ជាមួយ Macedonia បន្ទាប់ពី​បាន​បដិសេធ​ក្នុងការ​ចាប់ដៃ​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​លោក Giampiero Ventura ក្រោយ​ការប្តូរ​រូបគាត់​ចេញ​ក្នុងជំនួប​ជាមួយ​អេ​ស្ប៉ា​ញ​។​

​    ​ខ្សែប្រយុទ្ធ​របស់​ក្រុម​អ្នកមាន​ប្រទេស​ចិន Shandong Luneng វ័យ ៣១​ឆ្នាំ​រូបនេះ បានចាប់ផ្តើម​ក្នុងនាម​ជា​កីឡាករ​ជម្រើស​ដំបូង​ក្នុងជំនួប​បញ្ចប់​លទ្ធផល ១-១ ជាមួយ​អេ​ស្ប៉ា​ញ​ក្នុង​ទីក្រុង​តួ​រី​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​ត្រូវបាន​ជំនួស​ដោយ Ciro Immobile បន្ទាប់​បំពេញ​តួនាទី​បាន​រយៈពេល​មួយ​ម៉ោង ខណៈ​ម្ចាស់ផ្ទះ​អ៊ីតាលី​កំពុង​ព្យាយាម​រក​គ្រាប់​បាល់​តាម​ស្មើ​របស់ Vitolo ដែល​ស៊ុត​នាំមុខ​ឱ្យ​ក្រុម​ភ្ញៀវ​អេ​ស្ប៉ា​ញ​។​

​    ​អ៊ីតាលី​ត្រូវបាន​ធានា​សុវត្ថិភាព​ដោយ​ទទួលបាន​មួយ​ពិន្ទុ​មកវិញ​ដោយ​ការរក​គ្រាប់​បាល់​តាម​ស្មើ​បានសម្រេច​ដោយ Daniele De Rossi ជាមួយ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទីជិត​បញ្ចប់​ការប្រកួត ដែល​អាច​សម្រាល​សម្ពាធ​របស់​ពួកគេ​បាន​មួយចំនួន​មុននឹង​ឆ្ពោះ​ដំណើរ​បន្តទៅ​ប៉ះ​ជាមួយ Macedonia នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ ប៉ុន្តែ Pelle នឹងមិន​ត្រូវដាក់​បញ្ចូល​សម្រាប់​ប្រកួត​ក្រោយ​នេះឡើយ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី បានប្រកាស​ផ្តន្ទាទោស​ទៅលើ​រូបគាត់​សម្រាប់​ការ​ម៉ាក់​ងាយ​ទៅលើ​លោក Ventura ៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់