adverise with khmeread 1

Jordan Henderson ថាអ្វីដែលតាមលងបន្លាចរូបគេអស់មួយជីវិតមិនមែនខ្មោចទេ គឺបរាជ័យក្រោមថ្វីជើងអ៊ីស្លង់

    ​Jordan Henderson និយាយថា ការបរាជ័យ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​អង់គ្លេស ក្នុងជំនួប​ជាមួយ​អ៊ី​ស្លង់​ក្នុង​ព្រឹត្តិការណ៍​ពាន​កំពូល​អឺរ៉ុប EURO 2016 នឹង​តាម​លងបន្លាច​រូបគាត់​ជា​រៀងរហូត​។​

​    ​អង់គ្លេស​បាន​បរាជ័យ​ក្រោម​ដៃ​របស់​អ៊ី​ស្លង់​ក្នុង​លទ្ធផល ២-១ នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ ដែល​ប្រទេសមួយ​នេះ​ទើបតែ​ស្គាល់​រសជាតិ​ឡើងមក​ដំណើរ​ប្រជែង​ពាន​មួយ​នេះ​ជា​លើកដំបូង​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ពួកគេ ហើយ​ភាពអាម៉ាស់​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាង​នេះ គឺថា បាល់ទាត់​គ្រាន់តែ​ជាការ​ងារ​ក្រៅ​ម៉ោង​របស់​កីឡាករ​ពួកគេ​ប៉ុណ្ណោះ ដែល​ពួកគេ​មានការ​ងារ​ពិតប្រាកដ​ដូចជា មន្ត្រីប៉ូលិស និង​អ្នក​ពន្លត់អគ្គីភ័យ​ជាដើម​។​

​    ​ដោយ​បញ្ជាក់​មុននឹង​ជួប​មុខ​ប្រទេស​ម៉ា​ល់តា​នា​យប់​ស្អែក​នេះ ប្រធាន​ក្រុម​ហង្ស​ក្រហម Liverpool រូបនេះ​បាន​បញ្ជាក់ថា "​នោះ​គឺ​ប្រហែលជា​កន្លែង​ដ៏​អាក្រក់​បំផុត​មួយ ដែល​ខ្ញុំ​បាន​ជួបប្រទះ​ក្នុង​អាជីព​របស់ខ្ញុំ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​វា​ពិតជា​កន្លែង​គួរឱ្យខ្លាច ជាពិសេស​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​។  យើង​បានធ្វើឱ្យ​គ្រប់គ្នា​អន់ចិត្ត ប្រិយមិត្ត ប្រទេសជាតិ ប៉ុន្តែ​ក្រៅពីនេះ យើង​បានធ្វើឱ្យ​អ្នកចាត់ការ និង​បុគ្គលិក​អាម៉ាស់មុខ​យ៉ាងខ្លាំង​។ ប្រជាជន​សុខចិត្ត​ផ្អាក​ការងារ​របស់​ពួកគេ​ដើម្បី​មើល​ការប្រកួត​ដូច​នោះ​។ ប៉ុន្តែ​អ្នក​គ្រប់គ្នា​រំជួលចិត្ត​យ៉ាងខ្លាំង ដែល​យើង​ប្រកួត​ចាញ់​"៕

 

adverise with khmeread
ប្រភព៖ 90min

មតិយោបល់