adverise with khmeread 38ec85ea00000578 3814160 image a 209 1475165446017

ទឹកចិត្ត​ឪពុក​! សុខចិត្ត​ទូល​កូន​លើ​ក្បាល​ដើរ​ឆ្លង​ទឹកជំនន់​ដ៏​ជ្រៅ ២ ម៉ោង​ដើម្បី​យកទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​

    ​នេះ​ជា​ទិដ្ឋភាព​ដ៏​កម្សត់ ដែល​ឪពុក​ជនជាតិ​ឥណ្ឌា​ម្នាក់​បានទូល​កូនស្រី​ឈឺ​របស់គាត់​លើ​ក្បាល​ដើរ​លុយ​ទឹកជំនន់​ដ៏​ជ្រៅ​រយៈពេល ២ ម៉ោង​ដើម្បី​ទៅ​មន្ទីរពេទ្យ​ជិត​បំផុត​ក្នុងភូមិ​មួយ ក្នុងប្រទេស​ឥណ្ឌា​។ 

​    ​កសិករ​អាយុ ៣០ ឆ្នាំ ឈ្មោះ Pangi Satibabu មកពី​ភូមិ Kudumusare ក្នុង​រដ្ឋ Andhra Pradesh បានទូល​កូនស្រី​អាយុ ៦ ខែ​លើ​ក្បាល​របស់គាត់​លុយ​ទឹក​ប្រហែល ៥ គីឡូម៉ែត្រ​ទៅកាន់​មណ្ឌល​សុខភាព​ជិត​បំផុត បន្ទាប់ពី​ភ្លៀង​ខ្លាំង​បាន​ពន្លិច​ភូមិ​ជាច្រើន​។ 

​    ​លោក Satibabu បារម្ភ​ខ្លាំង​ពី​ជំងឺ​គ្រុនក្តៅ​របស់​កូនស្រី​គាត់ ប៉ុន្តែ​ផ្លូវ​ទាំងអស់​ដែល​ភ្ជាប់​ទៅ​មន្ទីរពេទ្យ​បាន​ជន់​លិច​អស់​ទៅហើយ​។ 

​    ​ប៉ុន្តែ​សប្តាហ៍​នេះ នៅពេល​កម្តៅ​ក្នុង​ខ្លួន​កូនស្រី​របស់គាត់​មិន​ថមថយ​នោះ គាត់​ក៏​សម្រេចចិត្ត​ដើរ​លុយ​ទឹក បើទោះបីជា​គ្រួសារ​គាត់​ព្រមាន​អំពី​គ្រោះថ្នាក់​ក៏ដោយ​។ 

​    ​ទីបំផុត​កូនតូច​នេះ​បាន​យកទៅ​ដល់​មណ្ឌល​សុខភាព​បឋម​នៅ​ភូមិ Chintapalli កន្លែង​ដែល​នាង​តូច​នោះ​ត្រូវបាន​ធ្វើតេស្ត​ឈាម​រក​មេរោគ និង​ព្យាបាល​។ 

​    ​លោក​វេជ្ជបណ្ឌិត Yerramsetty Venkatswararao និយាយថា "​កូន​នេះ​កំពុង​ដេក​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​ទេ ប៉ុន្តែ​រួចផុត​ពី​គ្រោះថ្នាក់​ហើយ​"៕ 

adverise with khmeread

មតិយោបល់