adverise with khmeread 1

​គ្រូពេទ្យ​បើកភ្នែក​ធំៗ​គ្រប់គ្នា ពេល​ឃើញ​ក្មេងស្រី​ពោះ​ផើម​អាយុ ១២ ឆ្នាំ​ត្រូវ​ស្វាមី​អាយុ ៤០ ឆ្នាំ​នាំមក​មន្ទីរពេទ្យ​! នរណាថា​នាង​អាយុ ២០?

​    ​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​រូបគេ​នាំ​ប្រពន្ធ​មាន​ទម្ងន់​របស់ខ្លួន​ទៅ​មន្ទីរពេទ្យ ខណៈ​បុគ្គលិក​មន្ទីរពេទ្យ​បាន​អះអាងថា ស្ត្រី​ជា​ម្តាយ​មាន​អាយុ​ត្រឹម ១២ ឆ្នាំ​ប៉ុណ្ណោះ​។​

​    ​ក្មេងស្រី​វ័យក្មេង​ដែល​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ ត្រូវបាន​អមដោយ​បុរស​អាយុ ៤០ ឆ្នាំ​ម្នាក់ និង​ស្ត្រី​ម្នាក់ទៀត​ដែល​អះអាងថា ជា​ម្តាយក្មេក​។​

​    ​អ្នក​ទាំងបី​បាន​មកដល់​មន្ទីរពេទ្យ Xuzhou City Central Hospital នៅ​ខេត្ត Jiangsu ប្រទេស​ចិន ដោយ​អះអាងថា ក្មេងស្រី​រូបនេះ​មាន​ទម្ងន់​បី​ខែ​មកហើយ ហើយ​នាង​ត្រូវ​ពិនិត្យ​សុខភាព​ដើម្បី​បញ្ជាក់ថា កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​។​

​    ​បុរស​ជា​ប្តី និង​ម្តាយក្មេក​បាន​និយាយថា ក្មេងស្រី​ខាងលើ​មាន​អាយុ ២០ ឆ្នាំ ប៉ុន្តែ​គ្រូពេទ្យ​បាន​ប្រាប់​អាជ្ញាធរ​ក្នុង​តំបន់​នៅពេល​ពួកគេ​ដឹងថា ក្មេងស្រី​វ័យក្មេង​រូបនេះ​ហាក់ដូចជា​កុមារី​ម្នាក់​កំពុង​រៀន​នៅ​សាលា​ជាជាង​នារី​ពេញវ័យ​។​

​    ​ក្រុមគ្រូពេទ្យ​បាន​ព្យាយាម​សួរ​កុមារី​រូបនេះ ប៉ុន្តែ​មិនបាន​ទទួល​ចម្លើយ​អ្វី​ឡើយ​ព្រោះ​នាង​មិន​និយាយ​ភាសា​ចិន​ផ្លូវការ​។​

​    ​នៅពេល​ប៉ូលិស​បានមក​ដល់​មន្ទី​រ​ពេទ្យ ពួកគេ​បាន​រកឃើញថា នាង​មិនមាន​ប័ណ្ណ​សម្គាល់​ជនជាតិ​ចិន​ឡើយ ហើយ​ពួកគេ​បាន​សន្និដ្ឋានថា ក្មេងស្រី​រូបនេះ​គឺជា​ជនបរទេស​ដែល​មកពី​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​អត្តសញ្ញាណ​ពិតប្រាកដ​របស់​នាង​នៅ​មិនទាន់​ដឹង​នៅឡើយ​។​

​    ​ទោះយ៉ាងណា ការស៊ើបអង្កេត​លើ​ករណីនេះ​កំពុងដំណើរការ​ដើម្បី​ស្វែងរក​ការពិត​៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់