adverise with khmeread Untitled 1

ផ្លូវ​ចម្លែក​ទាំង ៤ លើ​ពិភពលោក​! មួយថ្ងៃ​ម៉េច​ក៏​លិច​ក្រោម​ទឹក​កម្ពស់ ៤ ម៉ែត្រ ២ ដង​ដែរ​

    ​១. ផ្លូវ​ធ្វើដំណើរ​នៅ​ប្រទេស​បារាំង បាត់​ខ្លួន​ក្រោម​ទឹក ២ ដង​ក្នុង​មួយថ្ងៃ​
​    ​ប្រសិនបើ​អ្នកមាន​គម្រោង​ទៅធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង ត្រូវ​ប្រាកដថា​ប្រុងប្រយ័ត្ន​ជាមួយនឹង​ផ្លូវ​ដែល​អ្នក​បាន​បើកបរ​។ ពួកវា​អាច​នឹង​បាត់​ខ្លួន​។​

​    ​ភ្ជាប់​ពី​ឈូង​សមុទ្រ Burnef ជាមួយនឹង​កោះ Noirmoutier ផ្លូវ Passage du Gois គឺជា​ផ្លូវ​ដែល​មិន​ត្រឹមតែ​មិន​ប្រាកដប្រជា​នោះទេ ប៉ុន្ដែ​វា​ក៏មាន​គ្រោះថ្នាក់​ខ្លាំ​ណាស់​ផងដែរ​។ វា​បាត់​ខ្លួន ២ ដង​ក្នុង​មួយថ្ងៃ នៅពេល​ទឹក​ឡើង​ខ្ពស់​។ ផ្លូវ​នេះ​មាន​ប្រវែង ៤,១៥ គីឡូម៉ែត្រ​និង​លិច​ក្រោម​ទឹក​ជម្រៅ ៤ ម៉ែត្រ​។​

​    ​២. ប្រាសាទ Stambheshwar Mahadev បានត្រឹមតែ​មើល​ប៉ុណ្ណោះ អំឡុងពេល​ជំនោរ​ទាប​
​    ​ប្រាសាទ Stambheshwar Mahadev មាន​ទីតាំង​នៅក្នុង​ទីក្រុង Kavi Kamboi រដ្ឋ Gujarat ប្រទេស​ឥណ្ឌា​។ ប្រាសាទ​នេះ​មាន​ទីតាំង​ជិត​សមុទ្រ ដែល​បានត្រឹមតែ​ទស្សនា​ប៉ុណ្ណោះ អំឡុងពេល​ជំនោរ​ទាប​។ ប្រាសាទ​នេះ​មាន​អាយុកាល ១៥០ ឆ្នាំ​ហើយ និង​មាន​ទីតាំងនៅ​ជិត​ឈូង​សមុទ្រ Cambay​។​

​    ​៣. ប្រាសាទ​កោះ ដែល​ធ្វើដំណើរ​បាន​នៅពេល​ជំនោរ​ទាប​ប៉ុណ្ណោះ​
​    ​ប្រាសាទ​នៅលើ​កោះ​ឈ្មោះ Mount Saint Michel ក្នុងប្រទេស​បារាំង​អាចធ្វើ​ដំណើរ​បាន​អំឡុង​ពេលដែល​ជំនោរ​ទាប​ប៉ុណ្ណោះ​។ មានការ​អះអាងថា​កោះ​នេះ​មិនដែល​បាន​ធ្លាក់​ទៅ​ដៃ​អង់គ្លេស​ម្ដងណា​ឡើយ អំឡុង ១១៦ ឆ្នាំ​នៃ​សង្គ្រាម​អង់គ្លេស​និង​បារាំង​។​

​    ​៤. បុណ្យ​សមុទ្រ​នៅ​ប្រទេស​កូរ៉េខាងត្បូង​
​    ​រាប់ពាន់​ឆ្នាំ​មកហើយ​អ្នកស្រុក និង​អ្នកទេសចរ​នាំគ្នា​ទៅ​ភាគខាងត្បូង​ឧបទ្វីប​ប្រទេស​កូរ៉េខាងត្បូង​រៀងរាល់ឆ្នាំ​សម្រាប់​បុណ្យ​សមុទ្រ Jindo (​ឈ្មោះ​បុណ្យ​ហៅថា Sea-Parting Festival) ។ ការអបអរ​បុណ្យ​នេះ​ជាការ​អបអរ​បាតុភូត​ធម្មជាតិ​មួយ​ដែល​កើតឡើង​នៅ​សមុទ្រ Jindo ភាគ​ខាងជើង​នៃ​សមុទ្រ​ខាងកើត​របស់​ចិន​។ វា​បង្ហាញផ្លូវ​ប្រវែង ២,៩ គីឡូម៉ែត្រ​នៃ​ផ្ទៃ​ទឹកសមុទ្រ​ដាច់ដោយឡែក​ពីគ្នា​នៃ​ផ្លូវ​ភ្ជាប់​ពី​កោះ Jindo ទៅជិត​កោះ Modo ។​

​    ​ផ្លូវ​នោះ​ឱ្យ​ឃើញតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៃ​បាតុភូតធម្មជាតិ ដែល​បុណ្យ​មាន​រយៈពេល ៤ ថ្ងៃ​។ បើទោះជា​បុណ្យ​ប្រចាំ​ឆ្នាំមាន​តែម្ដង ទឹកសមុទ្រ​ដាច់ដោយឡែក​ពីគ្នា​នេះ​កើតឡើង ២ ទៅ ៣ ដង​ក្នុង​មួយឆ្នាំ រវាង​ខែ មីនា និង​មិថុនា​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់