adverise with khmeread 14585817 1139915616095312 1288599725 o

ចាប់បាន​ចោរឆក់​កាបូប​២​នាក់​ប្រើ​ដាវ​នៅ​ខណ្ឌដង្កោ​

    ភ្នំពេញ ៖ ចោរឆក់​កាបូប​២​នាក់​ប្រើ​ដាវ​ច្នៃ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៧ តុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ និង​៣០​នាទី ល្ងាច​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា នៅពេល​មាន​ករណី​ឆក់​កាបូប​ខាងលើ កើតឡើង ជនរងគ្រោះ​បាន​ដេញតាម​ពីក្រោយ និង​ស្រែក​ឱ្យ​សមត្ថកិច្ច​ខណ្ឌដង្កោ​ដែល​ល្បាត តាម ផ្លូវ​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ភ្លាមៗ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី​០១- ឈ្មោះ នាង រ៉ង ហៅ កុក ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​អ៊ុត​ម៉ូតូ ស្នាក់នៅ​កន្លែង​អ៊ុត​តែម​ម៉ូតូ ស្ថិតនៅ​ផ្លូវ​២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង ទី​០២-​ឈ្មោះ ធី សុវណ្ណ​ឌី ហៅ វ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល ម្តុំ​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រួម​និង​វត្ថុតាង យកមក​ធ្វើ ការសាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ជើងឯក​តាម​នីតិវិធី​ច្បាប់។​

    វត្ថុតាង​ចាប់យក​រួមមាន ១-​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BE-5866 (​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​) និង​២-​ដាវ​កែច្នៃ​ប្រវែង​ប្រហែល​៥៥​សង់ទីម៉ែត្រ។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ ដើម្បី​កសាង សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់