adverise with khmeread Unnamed

ឆ្លៀតនុះឆ្លៀត! លួច​ទូរស័ព្ទ​ចំនួន​៤​គ្រឿងពីអ្នកជិះរថយន្ត​ជាមួយគ្នា (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដើរ​តាមផ្លូវ​មាន​លក្ខណៈ​សង្ស័យ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ឆែកឆេរ​រកឃើញ​ទូរ​ស័ព្ទ៤​រឿង​ និង​កាបូប​លុយ​នៅលើ​ខ្លួន​រូបគេ​ដែល​បាន​លួច​ពី​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​តាម​រថយន្ត​កាលពី​វេលា​ម៉ោង១ ​និង​៥០​នាទី​យប់​ថ្ងៃទី៨ ​ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំណុច មុខ​សាលា​អន្តរជាតិ ណត​ប្រ៊ី​ដ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប្រ​ភ​ព័ត៌មាន​បានដឹងថា មុនពេល​កើតហេតុ​កម្លាំង​ខាងលើ​កំពុង​អង្គុយ​នៅ​គោលដៅ​ដែល​កំណត់ដោយ​លោក​អធិការ​ងាយស្រួល​ក្នុងការ​សង្កេត​មុខសញ្ញា ​និង​ទប់ស្កាត់​បទល្មើស​ក្រោយមក​មាន​ជនសង្ស័យ​ខាងលើ​ដើរ​ម្នាក់ឯង​ហើយ​ឃើញ​មាន​កាន់​ទូរស័ព្ទ​ជាច្រើន​គ្រឿង​ទើប​កម្លាំង​មានការ​សង្ស័យ​ហៅ​ឃាត់​សួរនាំ​តាម​ជំនាញ​រហូត​ដឹងថា​ជនសង្ស័យ​ខាងលើ​ជា​ចោរលួច​ទូរ​ស័ព្ទ​។​

    ក្រោយមក​កម្លាំង​បាន​នាំ​ជនសង្ស័យ​ម្នាក់​នោះ​យកទៅ​សាកសួរ​បន្ថែម​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកថ្លា ទើប​ដឹងថា​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ហង្ស វី​រៈ អាយុ​២២​ឆ្នាំ មុខរបរ​សំណង់ ស្នាក់នៅ​ម្ដុំ​ផ្សា​ការ​ណា​ឌី​យ៉ា ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រុកកំណើត​ខេត្តកំពត។​

    បើតាម​ការ​ប្រាប់​ពី​ជនសង្ស័យ​បានឱ្យដឹងថា ទូរ​ស័ព្ទ​របស់គេ​នេះ​គឺ​បាន​លួច​ពី​អ្នកជិះរថយន្ត​ជាមួយគ្នា​ពេល​គេ​ត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​ពេលនោះ​ដោយសារតែ​ជនរងគ្រោះ​គេង​លក់​ទើប​រូបគេ​ឆ្លៀតឱកាស​លួច​យក​ទូរ​ស័ព្ទ​នេះ​ទៅ​។​

    ក្រោយពេល​សួរនាំ​រួចមក​ជនសង្ស័យ​ខាងលើ​បាន​ត្រូវ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាត់ការ​តាម​នីតិវិធី៕​

 

adverise with khmeread

មតិយោបល់