adverise with khmeread Untitled 1

និន្នាការ​បង្ហាញ​សុដន់​ម្ខាង​កំពុង​ពេញនិយម​នៅ​លោកខាងលិច​

    ​និន្នាការ​បញ្ចេញ​សុដន់​ម្ខាង​កំពុង​ពេញនិយម​ខ្លាំង​សព្វថ្ងៃនេះ ជាពិសេស​នៅ​កម្មវិធី Paris Fashion Week​។​

​    ​តារា​ម៉ូ​ដែល​នាង Binx Walton បង្អួត​សុដន់​ម្ខាង​ជាមួយនឹង Sticker រូប​បេះដូង​បិទបាំង​កេរ្តិ៍ខ្មាស់​បន្តិច​ប៉ុណ្ណោះ​។​

​    ​តារា​ដូចជា​នាង Miley Cyrus ក៏បាន​ស្លៀក​សម្លៀកបំពាក់​ដោយមាន​រូប Saucy Sticker បាំង​ដើមទ្រូង​ដែរ​។​

​    ​ចំណែក​ឯង​នាង Isabella Besque វ័យ ២១ ឆ្នាំ បង្ហាញថា មាន​អ្វី​កើតឡើង​នៅពេល​នាង​ចេញទៅ​ខាងក្រៅ​តាមផ្លូវ​សារ​ធា​រណៈ​ជាមួយនឹង​សម្លៀកបំពាក់​ព្រលែង​សុដន់​មួយ​ចំហៀង​នេះ​។​

​    ​នាង​និយាយថា "​មនុស្ស​ជាច្រើន​សម្លឹង​មក​ខ្ញុំ​មិន​ដាក់​ភ្នែក បន្ទាប់​ខ្ញុំ​បាន​ទៅ​ឆ្ងាយ​។ ពួកគេ​គ្រាន់តែ​មិនដឹងថា​ត្រូវ​មើល​ត្រង់ណា​"​។​

​    ​នាង​បន្តថា "​បុរស​ម្នាក់​ដើរកាត់​ទីនោះ​និយាយថា ល្អ​ណាស់ នេះ​បានជា​ថ្ងៃ​សុក្រ​ដ៏​មានតម្លៃ​របស់ខ្ញុំ​មែន​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់