adverise with khmeread Unnamed

រថយន្ត​ម៉ាក​ព្រូស​ព្រលះ​គល់ស្ពាន​៥​មករា​ខ្ទេច​និង​ធ្វើឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​បែកក្បាល ហើយ​បាន​ឡើង​រថយន្ត​តា​ក់ស៊ី​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង ខណៈដែល​រូបគេ​បាន​បើករថយន្ត​ម៉ាក​ព្រូស​ក្នុង​ល្បឿន​លឿន​ហើយ​ទៅបុក​គល់ស្ពាន​អាកាស​៥​មករា​ពេញទំហឹង​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​ និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​គល់ស្ពាន​អាកាស​៥​មករា​ខាងលិច ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​នោះ​គឺ រថយន្ត​បង្ក​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​​​ 2AK.6885 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ មិនទាន់​ស្គាល់ឈ្មោះ​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់តែ​រេ​ជ្រុល​ចង្កូត​ទៅបុក​គល់ស្ពាន​អាកាស​៥​មករា​ពេញទំហឹង​តែម្ដង បណ្ដាល​ឱ្យ​អ្នកបើកបរ​រថយន្ត​លោត​បុក​ផ្ទប់​ទៅបុក​ជាមួយ​កញ្ចក់​រងរបួស​បែកក្បាល ហើយ​រថយន្ត​បង្ក​បាន​រង​ការខូចខាត​មួយ​ចំហៀង​ខាងមុខ​ផ្នែក​ខាងឆ្វេង​ទៅមុខ​លេង​រួច​។​

    ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀតថា បន្ទាប់ពី​កើតហេតុ​រួច បុរស​ដែលជា​ម្ចាស់​រថយន្ត​រងរបួស​បែ​ក​ក្បាល​នោះ បាន​ហៅ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ដើម្បី​ទៅ​មន្ទីរពេទ្យ​ព្យាបាល​របួស​។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​ជំនាញ់​ចរាចរណ៍​ឱ្យ​ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

 

adverise with khmeread

មតិយោបល់