adverise with khmeread Unnamed

ទំនង​ងងុយដេក! ​បើករថយន្ត​បុក​ក្បាល​នាគ​បង្កាន់ដៃ​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​៥​មករា​(​មាន​វីដេអូ​)

    ភ្នំពេញ​៖ បុរស​ម្នាក់​សង្ស័យ​ងងុយដេក​ព្រោះតែ​បើករថយន្ត​ផ្លូវ​ឆ្ងាយ​បាន​ជ្រុល​ទៅបុក​បង្កាន់ដៃ​ថ្ម​ចូល​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស ៥​មករា បណ្តាលឱ្យ​ខូចខាត​ទៅមុខ​លែងរួច។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង២ ​និង​២០​នាទី ទៀបភ្លឺ ឈានចូល​ថ្ងៃទី​៨​ ខែតុលា​ ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​សេនាប្រមុខ​គឹម​អ៊ី​ល​សុង ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក។​

    បើតាម​សំដី​របស់​សាក្សី​ដែល​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ទូ​រី​ស​កែច្នៃ​ពណ៌​ទឹកប៊ិច​ចាស់​គ្មាន​ស្លាក​លេខ ដឹក​ផ្លែឈើ​ពេញ​រថយន្ត​សំពីងសំពោង​បើកបរ​តាម​បណ្តោយ​ផ្លូវ​សេនាប្រមុខ​គឹម​អ៊ី​ល​សុង ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    ពេល​បើក​មកដល់​ចំណុ​ច​កើតហេតុ អ្នកបើករថយន្ត​បង្ក​ខាងលើ​ហាក់​មើលមិនឃើញ​បង្កាន់ដៃស្ពាន​សោះ បាន​បើក​បំ​បុក​ទាំង​កម្រោល​តែម្តង។ ភ្លាមៗ​នោះគេ​ឃើញ​អ្នកបើកបរ​ចុះ​ពី​រថយន្ត​ហើយ​ដើរ​ចេញទៅ​បាត់។​

    ក្រោយពេល​កើតហេតុ​គេ​បានឃើញ​សមត្ថ​កិច្ច​មកដល់​ធ្វើការ​ស្ទួ​ច​សណ្តោង​រថយន្ត​បង្ករ​យកទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ៕

 

adverise with khmeread

មតិយោបល់