adverise with khmeread England training

Gareth Southgate ប្រកាសថា​នឹងដាក់ Rooney ឱ្យ​លេង​ពេល​ប៉ះ​ម៉ា​ល់តា​

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​តោ​កំណាច​អង់គ្លេស​បណ្តោះអាសន្ន​លោក Gareth Southgate បាន​ទទួលស្គាល់ថា Wayne Rooney នឹង​ចាប់ផ្តើម ពេលដែល​តោ​កំណាច​ទទួល​ក្រុម​ភ្ញៀវ Malta នៅលើ​ទឹកដី Wembley នៅ​រាត្រី​នេះ​។​

​    ​ប្រធាន​ក្រុម​របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​រក្សា​តួនាទី​របស់ខ្លួន​បាន​ម្តងទៀត​ក្នុងនាម​ជា​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ ដោយ Southgate ដែល​បាន​ចូលមក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ជា​លើកដំបូង​របស់ខ្លួន​។​

​    ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Middlesbrough លោក Southgate នឹង​ដឹកនាំ​សម្រាប់​ការប្រកួត​ចំនួន​បួន​លើក​បន្ទាប់​ខាងមុខនេះ​បន្តទៀត រហូតដល់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA សម្រេចចិត្ត​ជ្រើសរើស​អ្នក​ស្នង​តំណែង​អចិន្ត្រៃយ៍​បាន​សម្រាប់​ជំនួស​តំណែង​របស់លោក Sam Allardyce ៕

 

adverise with khmeread

មតិយោបល់