adverise with khmeread Ecuadors national soccer team player enner valencia leaves the field on a stretcher

ចេះ​ម្ល៉េះ​! កីឡាករ​ខ្ចី​ជើង​របស់ Everton ឃើញ​ប៉ូលិស​ដេញចាប់​រឿង​អត់​បង់ថ្លៃ​មើលថែ​កូន ធ្វើ​ពុធ​របួស​ឱ្យ​ពេទ្យ​ដឹក​ចេញ​

    ​នេះ​គឺជា​អំឡុងពេល​ដ៏​អស្ចារ្យ​មួយ ដែល​កីឡាករ Enner Valencia ធ្វើ​ពុធ​ជា​រងរបួស ដើម្បី​គេចខ្លួន​ពី​ប៉ូលិស ចំពេល​មាន​ជម្លោះ​រឿង​មិន​បង់ថ្លៃ​មើលថែទាំ​កូន​។​

​    ​កីឡាករ​ស្ថិតក្នុង​កុងត្រា​ខ្ចី​ជើង​របស់ Everton រូបនេះ​ត្រូវ​មន្ត្រីប៉ូលិស​ដេញចាប់​ប្រសាច​ពេញ​កីឡដ្ឋាន អំឡុង​ការប្រកួត​បញ្ចប់​ដោយ​អេ​ក្វា​ឌ័​រ​យកឈ្នះ​ឈី​លី​ក្នុង​លទ្ធផល​ជ័យជម្នះ ៣-០ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។​

​    ​ខ្សែប្រយុទ្ធ​ស្ថិតនៅក្នុង​កុងត្រា​ខ្ចី​ជើង​ពី West Ham រូបនេះ បាន​ស្ថិតនៅ​ក្នុងប្រទេស​កំណើត​អេ​ក្វា​ឌ័​រ​របស់ខ្លួន​សម្រាប់​ការប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក World Cup ពេលដែល​គាត់​ត្រូវបាន​ប្រទះឃើញ​ដោយ​មន្ត្រីប៉ូលិស និង​មេធាវី ក្រោយ​ការហ្វឹកហាត់​កម្តៅ​សាច់ដុំ​កាលពី​ថ្ងៃ​ពុធ​ពាក់កណ្តាល​សប្តាហ៍​នេះ​។​

​    ​Valencia ត្រូវ​ប្រឈមមុខ​ជាមួយ​អាជ្ញាធរ​ដែល​កាន់​ដីកាចាប់ខ្លួន​របស់​តុលាការ រួម​ជាមួយនឹង​មេធាវី​តំណាងឱ្យ​ម្តាយកូន​ស្រី​វ័យ​ប្រាំ​ឆ្នាំ​របស់គាត់ ដែល​ទាមទារ​ប្រាក់​មើល​ថែកូន​ចំនួន ១៣.៣៥០ ផោន​៕

 

adverise with khmeread

មតិយោបល់