Arsenal fc v fc basel 1893 uefa champions league

Arsene Wenger ដកខ្លួន​ចេញពី​លទ្ធភាព​ក្លាយជា​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស ហើយ​ប្រាប់ថា​គួរ​រក​គ្រូ​ជនជាតិ​អង់គ្លេស​មក​ដឹកនាំ​ទើប​ល្អ

    ​Arsene Wenger បាន​ដកខ្លួន​ចេញពី​ការ​ឈរឈ្មោះ​សម្រាប់​តួនាទី​ដឹកនាំ​តោ​កំណាច​អង់គ្លេស ហើយ​អះអាងថា វា​ពិត​ជាមាន​សារៈសំខាន់​បំផុត ដែល FA តែងតាំង​បុរស​ជនជាតិ​អង់គ្លេស​ឱ្យមក​ដឹកនាំ​ក្រុម​។  

​     Wenger ក៏បាន​បង្ហើប​ឱ្យដឹង​ផងដែរ​ថា មិនមាន​កុងត្រា​អ្វីមួយ​នោះឡើយ​ពី​សមគម​បាល់ទាត់ FA​ដើម្បី​ត្រួតពិនិត្យ​ភាព​ដែល​ទៅរួច​របស់គាត់​។​

​    ​វា​បាន​កើតឡើង ទោះបីជា​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA លោក Martin Glenn និយាយថា Wenger នឹង​ជាការ​ជំនួស "​ដ៏​ល្អឥតខ្ចោះ​បំផុត​" ក៏ដោយ ប៉ុន្តែ​អ្នកចាត់ការ​របស់​កាំភ្លើង​ធំ Arsenal បាន​ដកខ្លួន​ចេញ​ឆ្ងាយ​ពី​តួនាទី​មួយ​នេះ ដែល​នេះ​ត្រូវគេ​មើលឃើញថា​ជា​លទ្ធភាព​ដ៏​ធំ​មួយ​ដែលថា​លោក Gareth Southgate អាច​នឹង​ក្លាយជា​គ្រូបង្វឹក​អចិន្ត្រៃយ៍​មិនយូរ​មិនឆាប់​ទេ​។​

​    ​បុរស​សញ្ជាតិ​បារាំង​វ័យ ៦៦​ឆ្នាំ ដែល​បច្ចុប្បន្ន​ស្ថិតនៅក្នុង​កុងត្រា​តម្លៃ​ឈ្នួល ៨​លាន​ផោន​ក្នុង​មួយឆ្នាំ​ដែល​នឹង​ជិត​ផុតកំណត់​នាពេល​ឆាប់ៗ​នេះ និយាយថា អាទិភាព​របស់គាត់​គឺ​ដើម្បី​ស្នាក់នៅ​ជាមួយ Arsenal បន្ត​ប៉ុណ្ណោះ​៕

មតិយោបល់