%e1%9f%a1%e1%9f%a1%e1%9f%a1%e1%9f%a1%e1%9f%a1

ចោរសម័យឥឡូវក្លាហានណាស់! សូម្បីមុខស្នងការប៉ូលិសក៏ហ៊ានលួចមិនចេះក្រែងចិត្តដែរ

    ភ្នំពេញ​ ៖​ ម៉ូតូហុងដាស៊េរី២០១២មួយគ្រឿងត្រូវបានចោរលួចយកទៅបាត់កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី៨តុលាឆ្នាំ២០១៦នេះ​ នៅមុខផ្ទះលក់បាយមួយ(នៅក្បែរស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ​)ផ្លូវ៥៩៨​ ក្រុម៨​ ភូមិខ១​ សង្កាត់ច្រាំងចំរេះ២​ ខណ្ឌឫស្សី​កែវ​
ខណៈបុរសជាម្ចាស់ម៉ូតូចតម៉ូតូចាក់សោកត្រឹមត្រូវហើយចូលហូបបាយមួយភ្លែត។

​    បុរសរងគ្រោះឈ្មោះហង់​ សារ៉ន​ អាយុ៣១ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន​ ស្នាក់នៅផ្ទះលេខ២៣អា​ ផ្លូលេខ៣៦៩​ សង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ​ ។​ ម៉ូតូដែលចោរលួចយកទៅម៉ាកហុងដា​ សេ១២៥​ ស៊េរី២០១២​ ពណ៌ខ្មៅ​ ស្លាកលេខភ្នំពេញ​ 1BI-0932។

​    លោក​ ហង្ស សារ៉ន​ បានឱ្យដឹងថា​ នៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី៨តុលាឆ្នាំ២០១៦គាត់បានជិះម៉ូតូពីក្រុមហ៊ុនមកឈប់នៅមុខផ្ទះលក់បាយខាងលើដោយចាក់សោកត្រឹមត្រូវ។ បន្ទាប់ពីហូបបានប្រហែល៥នាទីចេញមកវិញស្រាប់តែបាត់ម៉ូតូតែម្តង​។ ក្រោយមកលោកក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសច្រាំងចំរេះ ២​ ដើម្បីឱ្យប៉ូលិសជួយស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់​៕

មតិយោបល់