adverise with khmeread Untitled 1

មិន​នឹកស្មាន​សោះ​ខ្ពុ​ល​ទឹក​មួយ​នេះ​មួយ​ស្លាបព្រា​បាយ​រាល់ថ្ងៃ​ជួយ​ថែ​ធ្មេញ និង​អញ្ចាញធ្មេញ​ឱ្យមាន​សុខភាព​ល្អ​

    ​ក្រមរ​គឺជា​ភាគល្អិត​នៃ​បាក់តេរី ដែល​កកើតឡើង​នៅលើ​ធ្មេញ ចន្លោះ​ធ្មេញ​និង​អញ្ចាញ​។ ប្រសិនបើ​អ្នក​មិន​ចង់​មាន​បញ្ហា​ធ្មេញ រួមទាំង​មាន​ជំងឺ​អ​ញ្ជា​ញ​ធ្មេញ​ដោយសារ​បាក់តេរី​ទាំង​នោះទេ សូម​ប្រើប្រាស់​វិធីសាស្ត្រ​ខាងក្រោម​នេះ​។​

​    ​ភាគច្រើន​អ្នក​ដែលមាន​ជំងឺ​អ​ញ្ជា​ញ​ធ្មេញ ឬ​មាន​ក្រមរ​ធ្មេញ​បែបនេះ​តែង​ទៅរក​ពេទ្យធ្មេញ​មុនគេ​។ យ៉ាងណាមិញ នៅផ្ទះ​ក៏មាន​វិធីសាស្ត្រ​ព្យាបាល​ឱ្យ​ដោយ​ខ្លួនឯង​បានដែរ ដោយ​ប្រើតែ​វត្ថុ​មួយ​ប៉ុណ្ណោះ​។​

​    ​វត្ថុ​ដែល​ត្រូវ​ប្រើ​នោះ​គឺ​ប្រេងដូង​។ យក​ប្រេងដូង ១ ស្លាបព្រា​បាយ​ដាក់​ក្នុង​មាត់ និង​ខ្ពុ​ល​រយៈពេល ១៥ ទៅ ២០ នាទី​រៀងរាល់ថ្ងៃ​។ លោកអ្នក​អាចធ្វើ​ពេលណា​ក៏បាន​ប្រសិនបើ​មាន​ពេល ប៉ុន្ដែ​ពេលវេលា​ដ៏​ល្អ​បំផុត​គឺ​មុនពេល​ចូល​គេង​។​

​    ​ប្រេងដូង​នឹង​កម្ចាត់​រាល់​បាក់តេរី​ចង្រៃ​ទាំងអស់ មិន​ថា​ធ្មេញ​ប្រហោង ធ្មេញ​ក្រមរ ក្លិន​មាត់​មិនល្អ​គឺ​បាត់​ទាំងអស់​។ បន្ទាប់ពី​ខ្ពុ​ល​រួច ដុសធ្មេញ​ជាមួយនឹង​ក្រមួន​ប្រេងដូង​បន្ថែម ហើយ​ត្រឹមតែ ១០ ថ្ងៃ​ទេ​អ្នកនឹង​ឃើញ​លទ្ធផល​ធ្មេញ​មាន​សុខភាព​ល្អ លែងមាន​បញ្ហា​ជំងឺ​អញ្ចាញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់