បែក​កង់​ក្រឡាប់​ឡានស្លាប់​៤នាក់​របួស៧នាក់​នៅ​​ថ្មពួក

   បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​មួយគ្រឿង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦ កាលពី​វេលា​ម៉ោង​១១ និង​២០ នាទី រសៀល​ថ្ងៃទី​១១ ខែមករា ២០១៦ បណ្តាល​ឲ្យ​មនុស្ស​៤​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​៧​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។​
     ប៉ូលិស​ប៉ុស្តិ៍​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា  រថយន្ត​ដែល​ជួប​ឧបទ្ទវហេតុ​ម៉ាក​តា​កូ​ម៉ា មួយ​បាំង​កន្លះ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខកណ្តាល 2A-6695 ដឹក​ក្រុមគ្រួសារ​ចំនួន​១៥​នាក់ ចេញពី​ខេត្តព្រះវិហារ មក​ស៊ីការ​បងប្អូន​នៅក្នុង​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។​
    លុះ​មកដល់​កន្លែងកើតហេតុ​រថយន្ត​បាន​ផ្ទុះ​កង់​មុខ​ខាងឆ្វេង ដោយ​រថយន្ត​បើក​លឿន​ក៏បាន​រេ​ទៅខាង​ឆ្វេង​ដៃ​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាល​ឲ្យ​អ្នកជិះ​លើ​រថយន្ត​ខ្លះ​ជះ​ទៅ​លើដី​ស្លាប់​មនុស្ស​៤​នាក់ ក្មេង​ម្នាក់ និង​របួសធ្ងន់​ស្រាល​៧​នាក់ ។​ប៉ូលិស​ពុំទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ពួកគេ​នៅឡើយ នា​ល្ងាច​ថ្ងៃ​ដដែល​នេះ ។​
    បច្ចុប្បន្ន​រថយន្ត​ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ថ្មពួក​៕​

5
adverise with khmeread
Loading ad ...