adverise with khmeread Untitled 1

រុស្ស៊ី​និយាយ​ខ្លួន​អាច​នឹង​បើក​មូលដ្ឋានទ័ព​ឡើងវិញ​នៅ​វៀតណាម និង​គុយបា

​    ​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​ជាច្រើន​បាន​ដកស្រង់​សម្តី​អនុរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Nikolai Pankov ដោយបាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​៧​ខែតុលា​ថា រុស្ស៊ី​កំពុង​ពិចារណា​លើ​ផែន​ការបន្ត​វត្តមាន​យោធា​របស់ខ្លួន​ឡើងវិញ​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​គុយបា ជាទី​ដែល​កាលពីមុន​នោះ រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ធ្លាប់មាន​មូលដ្ឋាន​យោធា​។​

​    ​លោក Nikolai Pankov បាន​និយាយថា “​យើង​កំពុង​ពិចារណា​លើ​បញ្ហា​នេះ​។ បច្ចុប្បន្ន ក្រសួងការពារជាតិ​កំពុង​គិត​មើល​ឡើងវិញ​ចំពោះ​ការសម្រេចចិត្ត​កាលពី​អតីតកាល​អំពី​ការបិទ​មូលដ្ឋាន​កងទ័ព​ទាំងនេះ​”​។​

​    ​រុស្ស៊ី​បាន​ទម្លាក់​ចុះ​ទង់ជាតិ​របស់ខ្លួន​នៅ​មូលដ្ឋាន​ស៊ើប​ការសម្ងាត់ Lourdes នៅ​ប្រទេស​គុយបា​និង​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក Cam Rahn នៅ​ប្រទេស​វៀតណាម កាលពីដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ដែលជា​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​វត្តមាន​កងទ័ព​រុស្ស៊ី​នៅ​ជុំវិញ​ពិភពលោក បន្ទាប់ពី​ការដួលរលំ​សហភាពសូវៀត​៕

ប្រភព៖ telegraph 

adverise with khmeread

មតិយោបល់