adverise with khmeread Untitled 1

អ៊ីចឹង​តើ​បានជា​ចិនៗ​រកស៊ី​មានបាន​ម្ល៉េះ ពេល​ឡើងផ្ទះ​ថ្មី​!

    ​ពេល​រើ​ទៅ​នៅ ឬ ទិញ​ផ្ទះ​ថ្មី ឬ ផ្ទះ​ត​ពី​គេ រឿង​ដំបូង​ដែល​មេផ្ទះ​គួរ​ធ្វើ​គឺ​បន់ស្រន់​សុំ​ជំនាងផ្ទះ​ចូល​ស្នាក់នៅ​។ លោកអ្នក​អាច​បន់ស្រន់​សុំ​សេចក្តីសុខ រកស៊ី​មានបាន គ្រួសារ​ត្រជាក់ត្រជុំ ។​ល​។​

​    ​របៀប​បន់ស្រន់​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី និង​ជំនាងផ្ទះ គឺ​ដំបូង​ត្រូវដាក់​អង្ករ​មួយ​ចានចង្កឹះ និង​រោយ​ស្ករត្នោត​ចូល​ចាន​អង្ករ​នោះ​បន្តិច​។ បន្ទាប់មក​យក​ចាន​អង្ក​រដាក់​ឱ្យចំ​ពីមុខ​ផ្ទះ និង​អម​ជាមួយ​បាច់​ផ្កាកូឡាប ២១ ទង រួច​បន់ស្រន់​តាម​ការ​គួរ (​មិនចាំបាច់​អុជ​ធូប​ក៏បាន​) បន្ទាប់មក​ទុកចោល​កន្លះ​ថ្ងៃ ហើយ​ក្រោយមកទៀត ត្រូវយក​អង្ករ​នោះមក​គ្រវាស​មុខផ្ទះ ប៉ុន្តែ​មាត់​កុំ​នៅ​ស្ងៀម ត្រូវ​ឆ្លៀត​បន់ស្រន់​ផង​។ 

​    ​ផ្ទះ​ដែល​អ្នកទិញ​ថ្មី ឬ ទិញ​ត​ពី​គេ យើង​មិនដឹងថា​មាន​ប្រវត្តិ​អ្វីខ្លះ​កើតឡើង​នៅ​ទីនោះ ឡើយ​។ ជួនកាល​មានរឿង​អា​ថ៍កំ​បាំង​ជាច្រើន​ដែល​យើង​មិនដឹង​។ ដើម្បី​បន់ស្រន់​សុំ​សេចក្តីសុខ​ពី​វិញ្ញាណ​ការពារ​ផ្ទះ​ទាំងឡាយ លោកអ្នក​ត្រូវ​អនុវត្តតាម​វិធី​ទាំង​បួន​ខាងក្រោម​នេះ បន្ថែម​ពីលើ​វិធី​ខាងលើ​។​

​    ​១. យក​ក្រូចឆ្មា​កាត់​ជា ២ កំណាត់ រួច​ដាក់​នៅ​ជ្រុង​ទាំង​បួន​ជុំវិញ​ផ្ទះ (​ប្រើ​ក្រូចឆ្មា ៤ គ្រាប់​)​។ រួច​ទុកចោល​មួយ​យប់ សឹម​យក​បោះចោល​។​
​    ​២. យក​កូនចាន​ចង្កឹះ​បី​បួន ដាក់​អំបិល​ចូល​បន្តិច ហើយ​យក​ចាន​នោះ​ដាក់​នៅក្បែរ​សសរផ្ទះ ទុកចោល ៣ ថ្ងៃ សឹម​យក​អំបិល​នោះ​គ្រវាស​ចោល​មុខផ្ទះ​។ 
​    ​៣. ដុត​ផាវ ១០០ គ្រាប់ ឬ ដុត​ផាវ​មួយ​ខ្សែ​នៅមុខ​ផ្ទះ ប៉ុន្តែ​ត្រូវសុំ​អ្នកជិតខាង​សិន កុំឱ្យ​រំខាន​គេ​។ 
​    ​៤. ពេល​ចូល​ក្នុងផ្ទះ ត្រូវ​បែរមុខ​ទៅ​ទិស​ខាងលិច អុជ​ធូប ៥ សរសៃ (​យក​ក្រឡ​ជើងធូប​ជំនាងផ្ទះ​មក​អុជ​) និង លម្អ​ផ្កា​មួយចំនួន​ផង ដើម្បី​សុំ​ជំនាងផ្ទះ ចូល​ស្នាក់នៅ​ជា​ផ្លូវការ ហើយ​ប្រាប់​គាត់​ថា យើង​ជា​ម្ចាស់ផ្ទះ​ថ្មី និង​សុំឱ្យ​គាត់​ជួយ​យើង​ឱ្យ​រស់​នៅមាន​ក្តី​សុខ និង​ជួយ​ឱ្យ​រកស៊ី​មានបាន​ចម្រុងចម្រើន​ជា​រៀង​ដរាប​។​

​    ​ការធ្វើ​ពិធី​សុំចូល​នៅផ្ទះ​ថ្មី​នេះ​គឺ​ដើម្បីឱ្យ​វិញ្ញាណ​ទាំងឡាយ​ដែល​ថែរក្សា​ផ្ទះ​មាន​អារម្មណ៍​ស្រណុកចិត្ត​ជាមួយ​ម្ចាស់ផ្ទះ​ថ្មី និង កុំឱ្យ​ប្រកែប្រកាន់​អ្នករស់នៅ​ផ្ទះ​ថ្មី​៕  

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់