adverise with khmeread Untitled 1

ប៉ូលិស​ចាប់ខ្លួន​ម្តាយ​នេះ​ភ្លាម ពេល​ឃើញ​រូបភាព​នេះ​!

    ​មនុស្ស​នៅ​ជុំវិញ​សកលលោក​មានការ​ខឹង​សម្បារ​ជាខ្លាំង នៅពេល​ស្ត្រី​ម្នាក់ ឈ្មោះថា Ayra Dele Cruz Francisco ផុស​រូបភាព​មួយ​នៃ​កូន​របស់គាត់​ចង់ខ្សែ​នៅ​នឹង​ក និង​ចានបាយ​មួយ​ឱ្យ​ស៊ី​ដូច​ឆ្កែ​។​

​    ​ក្នុងចំណោម​អ្នក​ដែល​ខូចចិត្ត​ខ្លាំង​ដោយសារ​រូបថត​កូនក្មេង​នោះ ក៏មាន​លោកស្រី Lurleen Hilliard អាយុ ៤៦ ឆ្នាំ​ផងដែរ ដែលជា​សកម្មជន​ប្រឆាំងនឹង​ការរំលោភបំពាន​លើ​កុមារ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Dublin ប្រទេស​អៀរ​ឡង់​។​

​    ​Lurleen គឺជា​ស្ថាបនិក​នៃ​អង្គការ Nolonger Victim ដែល​អប់រំ​មនុស្ស​អំពី​ការរំលោភបំពាន​កុមារ​និង​ជួយ​ការពារ​ជនរងគ្រោះ​។​

​    ​លោកស្រី​បាន​ប្រាប់​វេ​ប​សាយ Daily Mail ថា "​ខ្ញុំ​បាន​រាវ​មើល​លើ Facebook កាលពី​ថ្ងៃ​ចន្ទ ហើយក៏​ឃើញ​រូបភាព ដែល​ម្តាយ​នោះបាន​ផុស​"​។​

​    ​"​ប្រសិនបើ​យើង​អត់ធ្មត់​នឹង​ការរំលោភបំពាន​នេះ និង​ឪពុកម្ដាយ​គិតថា​ពួកគេ​អាច​ផុស​រូប​ទាំងនេះ​បាន​ស្រេច​ចិត្ត​នៅលើ​អន​ឡាញ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំនួន​អ្នក Like ផេ​ករ​បស់​ពួកគេ ឬក៏​ធ្វើឱ្យ​អ្នកមើល​មក​ខ្លួន​ថា​ល្អ​នោះ អ៊ីចឹង​អ្នក​ទាំង​គ្នា​ដូច​និយាយ​គាំទ្រ​ការរំលោភបំពាន​លើ​កុមារ​អ៊ីចឹង​"​។​

​    ​"​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​មានការ​ព្រួយបារម្ភ​គឺ ប្រសិនបើ​ម្តាយ​នោះ​សប្បាយ​ចិត្តនឹង​ផុស​រូប​ទាំងនេះ​នៅលើ Facebook បន្ទាប់មក​អ្វីដែល​គាត់​បានធ្វើ​ពីក្រោយ​ហេតុ​ការពិត​មាន​នរណាម្នាក់​ដឹង​ទេ​?"​។​

​    ​Lurleen បាន​ទាក់ទង​ទៅ​អាជ្ញាធរ​ក្នុងប្រទេស​អាមេរិក ដើម្បី​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​។ Dela Cruz Francisco ត្រូវបាន​រាយការណ៍​ថា​បាន​យកទៅ​ឃុំឃាំង ប៉ុន្ដែ​លោកស្រី Lurleen នៅតែ​ព្រួយបារម្ភ​អំពី​លទ្ធផល​ជាប់ឃុំ​នេះ មិនដឹងថា​គេ​នឹង​ដោះលែង​វិញ​ឬ​យ៉ាងណា​។​

​    ​លោកស្រី​និយាយថា "​ជាក់ស្ដែង ឪពុក​ខ្ញុំ​ធ្វើការ​ជា​ភ្នាក់ងារ​រដ្ឋាភិបាល​មួយ ដូច្នេះ គាត់​ដឹងថា​ប៉ូលិស​អាច​នឹង​ព្យាយាម​លួច​ដោះលែង​ម្តាយ​នោះ ប៉ុន្តែ​ខ្ញុំ​នៅតែ​ប្តេជ្ញា​ថា​មិនឱ្យ​រឿង​នោះ​កើតឡើង​ឡើយ​"​។​

​    ​"​ខ្ញុំ​នឹង​បន្ត​ដាក់​សម្ពាធ​ហើយ​ដាក់​សម្ពាធ​ទៀត​លើ​ពួកគាត់​ដើម្បី​ធ្វើការ​ចោទប្រកាន់​ម្តាយ​នោះ ដោយសារ​ទង្វើ​នេះ​មិនអាច​ទទួលយក​បានទេ​"​។​

​    ​Dinky Soliman លេខាធិការ​នាយកដ្ឋាន​នៃ​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍​អាមេរិក និយាយថា "​វា​គឺជា​ករណី​ច្បាស់ក្រឡែត​នៃ​ការរំលោភបំពាន​កុមារ​" មុនពេល​គេ​នាំខ្លួន Dela Cruz Francisco ទៅ​ឃុំ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់