adverise with khmeread 1

លោក អូ​បា​ម៉ា បាន​បោះឆ្នោត​មុនគេ ខ្ជិល​ចាំ​ដល់​ថ្ងៃ​បោះ​មកដល់​! តើ​គាត់​បោះ​ឱ្យ​នរណា​?

    ​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃ​សុក្រ​បាន​បោះឆ្នោត​ទុកជាមុន​សម្រាប់​ការបោះឆ្នោត​ថ្ងៃ ៨ វិច្ឆិកា អំឡុង​ការធ្វើដំណើរ​របស់លោក​ទៅ​ស្រុកកំណើត​នៅ Chicago​។ 

​    ​អ្នក​ឈរ​មើល​ជាច្រើន​នាំគ្នា​ស្រែក​អបអរ ខណៈដែល​លោក​អូ​បា​ម៉ា ដែល​ធ្លាប់​ធ្វើជា​ព្រឹទ្ធសមាជិក​មកពី​រដ្ឋ Illinois មុននឹង​ក្លាយជា​ប្រធានាធិបតី បាន​ចូលដល់​កន្លែង​បោះឆ្នោត​មុនគេ​នៅ​ទីក្រុង​កំណើត Chicago​។ 

​    ​លោក​អូ​បា​ម៉ា​ញញឹម​រាក់ទាក់ និង​ចាប់ដៃ​បុគ្គលិក​រៀបចំ​ការបោះឆ្នោត និង​អរគុណ​ពួកគាត់​ចំពោះ "​ស្នាដៃ​ការងារ​ដ៏​អស្ចារ្យ​" មុនពេល​ដើរទៅ​រក​ម៉ាស៊ីន​បោះឆ្នោត​។ 

​    ​លោក​អូ​បា​ម៉ា​និយាយ​កំប្លែង​ស្ងួត​នៅ​ជិត​ម៉ាស៊ីន​បោះឆ្នោត​ថា "​ឥឡូវ​អត់​មាន​នរណា​ឃើញ​ខ្ញុំ​ទេ មែន​ទេ​?"​។ 

​    ​ទាក់ទង​ថា​តើ​លោក​អូ​បា​ម៉ា​បាន​បោះឆ្នោតឱ្យ​នរណា គឺ​គ្មាន​នរណា​ដឹង​ទេ ព្រោះ​វា​ជាការ​លាក់​ការសម្ងាត់​។ ប៉ុន្តែ ទោះ​មិន​ប្រាប់​ក៏​គេ​អាច​ទាយ​ដឹង​ដែរ​ថា​លោក​អូ​បា​ម៉ា​បោះឆ្នោតឱ្យ​នរណា ដោយហេតុថា​លោក​បានធ្វើ​យុទ្ធនា​ការគាំទ្រ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ជា​ដរាប​រៀងមក​នោះ​៕

​ប្រភព​៖ reuters

 

adverise with khmeread

មតិយោបល់